ក្រុងបាងកក ៖ រដ្ឋាភិបាលអាមេរិក តាមរយៈអ្នកនាំពាក្យ ក្រសួងការបរទេស លោកស្រី Jen Psak បានអំពាវនាវឲ្យ បាតុករដែលកំពុងធ្វើបាតុកម្ម នៅក្នុងប្រទេសថៃ រហូតឈានដល់ការរឹបអូស អគាររដ្ឋាភិបាលនោះ ឱ្យមានការអត់ធ្មត់ព្រោះទីក្រុងវ៉ាស៊ីនតោន ព្រួយបារម្ភអំពីស្ថានភាព តានតឹងក្នុងបញ្ហា នយោបាយ នៅប្រទេសថៃខ្លាំងណាស់ ហើយបាននិងកំពុងតាមដាន យ៉ាងយកចិត្ដទុកដាក់បំផុត។
លោកស្រី Jen Psak បន្ដទៀតថា “យើងសូមជំរុញឱ្យ ភាគីទាំងអស់អត់ធ្មត់ ពីអំពើហិង្សា គោរពច្បាប់ទម្លាប់។ អំពើហិង្សា ក៏ដូចជាការរឹបអូស អគាររដ្ឋាភិបាល ទ្រព្យសម្បត្ដិសាធារណៈ ជាទង្វើដែលមិនអាច ទទួលយកបានឡើយ ហើយការធ្វើបែបនេះ ក៏មិនអាចដោះស្រាយ បញ្ហាខ្វែងគំនិតគ្នា ក្នុងផ្លូវនយោបាយនេះឡើយ” ។
លោកស្រី Jen Psak បានបន្ដថា ដោយសារតែប្រទេសថៃ ជាមិត្ដដ៏យូរលង់មកហើយ របស់អាមេរិក ដូច្នេះអាមេរិកសូមគាំទ្ររដ្ឋាភិបាល និងប្រជាជនថៃ ក្នុងអំឡុងពេលនេះ ។ ទីក្រុងវ៉ាស៊ីនតោន មានជំនឿមុតមាំថា វីធីដ៏ល្អប្រសើរ គឺភាគីទាំងអស់ គួរតែធ្វើការរួមគ្នាដើម្បី ដោះស្រាយបញ្ហាតាមរយៈ កិច្ចពិភាក្សា ដោយសន្ដិវិធីដែលជា ការពង្រឹងដល់លទ្ធិប្រជាធិបតេយ្យ និងច្បាប់ទម្លាប់ ៕
Source from: watphnom-news.com

Loading...
Loading...