ខេត្តតាកែវ ៖ អំពើហិង្សាបង្ករបួសស្នាម បានកើតឡើងក្នុងមង្គលការ រវាងក្មេងស្ទាវពីរក្រុម ដែលបានវាយតប់គ្នា បណ្តាលឲ្យជនរងគ្រោះម្ខាងទៀត មានគ្នា ៤នាក់ ទទួលរងរបួសជាទម្ងន់ផងដែរ កាលពីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៣នៅចំណុចភូមិកណ្តឹង ស្រុកបាទី ខេត្តតាកែវ កាលពីវេលាម៉ោង ២០និង៣០ នាទី នៅចំណុចផ្ទះរបស់ ឈ្មោះ យ៉ែម សូនី ហៅដុំ ប្រពន្ធឈ្មោះ ស៊យ សំអឿន ហើយជនដៃដល់ទាំងនោះ បានរត់គេចខ្លួនបាត់អស់ បន្ទាប់ពីបានប្រព្រឹត្តទៅលើ ជនរងគ្រោះរួចមកនោះ។
ជនសង្ស័យចំនួន ៨នាក់ បានបង្កអំពើហិង្សា ហើយបន្ទាប់ពីបាន ទទួលពាក្យបណ្តឹង នគរបាលស្រុកបាទី បានស្រាវជ្រាវរកជនដៃដល់ ដោយឃាត់ខ្លួនបាន ៤នាក់ កាលពីព្រឹកថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៣ បញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្ត ។ ទាក់ទិនករណីខាងលើនេះ ប្រជាពលរដ្ឋ បានសំណូមពរដល់អស់លោក ក្មួយស្ទាវៗបើបាននាំគ្នា សប្បាយហើយ សូមមេត្តាមានការអត់ធ្មត់ ចេះអត់អោនឲ្យគ្នា យើងទាំងអស់គ្នាសុទ្ធតែ ជាខ្មែរដូចតែគ្នាទេ កុំវាយតប់កាប់ចាក់គ្នា ដោយអមនុស្សធម៌តទៅទៀត៕
Source from: watphnom-news.com

Loading...
Loading...