រាជធានីភ្នំពេញ ៖ បុរសម្នាក់និងនារីម្នាក់ទៀត បានរងរបួសធ្ងន់ និង ២នាក់ទៀតបានរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូ ២គ្រឿងបុកគ្នា យ៉ាងពេញទំហឹង កាលពីវេលាម៉ោង ២២និង២០ នាទីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចសួនច្បារសម្តេច ហ៊ុន សែន តាមបណ្ដោយផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន។
មុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AR-6854 ជិះគ្នា ២នាក់ ធ្វើដំណើរតាមផ្លូវសុធារស ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូស្កូពី ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 1BM-8827 បើកបរដោបុរសម្នាក់ ឌុបនារីម្នាក់ ធ្វើដំណើរបញ្ច្រាសទិសគ្នា ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលបុកគ្នាពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ ២នាក់ និងស្រាល ២នាក់ ចំណែកម៉ូតូរងការខូចខាត ទាំងសងខាង៕
Source from: watphnom-news.com

Loading...
Loading...