ធ្វើជាកម្មករផ្នែកអនាម័យ រកលុយមិនសូវបាន បែកគំនិតរកស៊ីចែកចាយគ្រឿងញៀន
ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ជាកម្មករ ផ្នែកអនាម័យនៅ មណ្ឌលសុខភាពមួយកន្លែង ក្នុងក្រុងប៉ោយប៉ែត ត្រូវបានសមត្ថកិច្ច ប៉ូលិសប្រឆាំងគ្រឿងញៀន ខេត្តបន្ទាយមានជ័យ សហការជាមួយ ប៉ូលិសវរៈការពារ ព្រំដែនគោកលេខ៩១១ ឃាត់ខ្លួនកាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចដើមចាន់គិរី ស្ថិតក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី ចែកចាយគ្រឿងញៀន។
ជនសង្ស័យមានឈ្មោះ ជា ដា អាយុ ៣០ឆ្នាំ ជារបរកម្មករ បច្ចុប្បន្នរស់នៅ ភូមិអូរឫស្សី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ត្រូវសមត្ថកិច្ចឆែកឆេរ រកឃើញនិងដកហូត គ្រឿងញៀនម៉ាទឹកកក មួយកូនថង់តូចស្មើនឹង ១,៥ក្រាម ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួននធ្លាប់រកស៊ីគ្រឿង ញៀន ជាយូរមកហើយ តាមរបៀបលួចលាក់ ហើយថ្នាំញៀនខាងលើ បានទិញពីអ្នករត់ម៉ូតូឌុប បម្រុងយកទៅលក់ ឱ្យកម្មករសំណង់ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង៕
Source from: watphnom-news.com

Loading...
Loading...