រាជធានីភ្នំពេញ ៖ មន្ត្រីកងរាជអាវុធហត្ថម្នាក់ ដែលប្រចាំការនៅគោលដៅ អគ្គិសនីកម្ពុជា បានរងរបួសដោយ គ្រាប់កាំភ្លើងចំនួន ២កន្លែង បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ បាញ់មួយគ្រាប់ បណ្ដាលអោយរងរបួស កាលពីវេលាម៉ោង ២២យប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ នៅខាងមុខច្រកចូល បង់លុយអគ្គិសនីកម្ពុជា ស្ថិតខាងកើតវត្តភ្នំ ស្ថិតតាមបណ្ដោយផ្លូវ៩៤ ភូមិទី៥ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ហើយជនល្មើសបានបើកម៉ូតូ គេចខ្លួនបាត់ដោយសុវត្ថិភាព។
ជនរងគ្រោះមានឈ្មោះ មួន មុន្នីរ័ត្ន ភេទប្រុស អាយុ ៣៣ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថ រាជធានីភ្នំពេញ អង្គភាពការិយាល័យបុគ្គលិក មានទីលំនៅផ្ទះលេខ០១១ ផ្លូវជាតិលេខ១ ភូមិទួលតាច័ន្ទ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ បានរបួសមេដៃខាងឆ្វេង និងភ្លៅឆ្វេង។ ចំណែកខ្មាន់កាំភ្លើង ស្លៀកពាក់ស៊ីវិលជិះម៉ូតូម៉ាក Yamaha ស៊ីរូស ពណ៌ខ្មៅពាក់ស្លាកលេខ នគរបាលប្រដាប់ដោយកាំភ្លើងខ្លី មិនស្គាល់ម៉ាកមួយដើម។
មុនពេលកើតហេតុខ្មាន់កាំភ្លើង បានមករកស្ត្រីបម្រើសេវាផ្លូវភេទ ដែលប្រកបអាជីពនៅរមណីយដ្ឋានវត្តភ្នំ ហើយបានជួបនារីម្នាក់ និយាយថ្លៃគ្នាមិនត្រូវ នាងមិនព្រមទៅដេកជាមួយ ក៏យកកាំភ្លើងវាយក្បាល នារីម្នាក់នោះទាំងកំរោល។ ឃើញដូច្នេះជនរងគ្រោះ បានទាញអាយឌី ហៅកម្លាំងមកជួយអន្តរាគមន៍ ក៏ត្រូវខ្មាន់កាំភ្លើងម្នាក់នោះ បាញ់ប្រហារតែម្តង។ ក្រោយពីវាយបែកក្បាល នារីរកស៊ីផ្លូវម្នាក់ និងបាញ់មន្ត្រីកងរាជអាវុធហត្ថ របួសម្នាក់ទៀត ជនល្មើសបានបើកម៉ូតូ គេចខ្លួនដោយសុវត្ថិភាព៕
Source from: watphnom-news.com

Loading...
Loading...