រាជធានីភ្នំពេញ ៖ រថយន្ដកាមរីបាឡែនមួយគ្រឿង បើកបរក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុករ៉ឺម៉កម៉ូតូ យ៉ាងពេញទំហឹងកាលពី វេលាម៉ោង ១០និង៥០ នាទីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣ តាមបណ្ដោយផ្លូវ៣១០ កែងនឹងផ្លូវលេខ១១៣ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន ត្រង់ចំណុចមុខ ហាងគោដុត៣១០ បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ត្រូវបញ្ជូន ទៅសង្គ្រោះនៅ មន្ទីរពេទ្យភ្លាមៗ។
មុនពេលកើតហេតុ គេឃើញរថយន្ដកាមរី បាឡែនមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2P-4413 ធ្វើដំណើរតាម បណ្ដោយផ្លូវ៣១០ ក្នុងល្បឿនលឿន។ លុះបើកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុល ចង្កូតទៅបុករ៉ឺម៉កម៉ូតូ មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AN-2210 បើកបរដោយបុរសម្នាក់ មិនស្គាល់ឈ្មោះ ដែលកំពុងបើកបរ តាមបណ្ដោយផ្លូវ១១៣ យ៉ាងទំហឹងបណ្ដាលឱ្យបុរសដែលជាម្ចាស់រ៉ឺម៉ក ម៉ូតូខាងលើ រងរបួសធ្ងន់។
ចំណែករថយន្ដបង្កហេតុ បានបើករត់គេច បាត់ស្រមោលភ្លាមៗ ហើយសមត្ថកិច្ចបានសន្យាថា នឹងរកឱ្យឃើញ រថយន្ដបង្កដែលបុកគេហើយ បើករត់ព្រោះគេបានស្គាល់ ភិនភាគនិងលេខរថយន្ដ ដូចនេះសូមក្រុមគ្រួសារបុរសរងគ្រោះ មកដាក់ពាក្យបណ្ដឹង និងសហការជាមួយសមត្ថកិច្ច។ សមត្ថកិច្ចបានឱ្យ ដឹងថា រថយន្ដបុកគេហើយ បើករត់បែបនេះ គឺជាពួកក្រុមស្រវឹង បើកបរមិនប្រយ័ត្ន ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់បែបនេះ៕
Source from: watphnom-news.com

Loading...
Loading...