ខេត្តកោះកុង ៖ យ៉ាងហោចណាស់ ក្រុមចោរមានគ្នាចំនួន ៤នាក់ ប្រដាប់ដោយ អាវុធអាកាកាត់ស្វាយ ចំនួន ២ដើម និងពូថៅចំនួន២ កាលពីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ វេលាម៉ោង ១៩និង០០ នាទី បានធ្វើសកម្មភាពប្លន់ យកលុយនិងទ្រព្យសម្បត្តិ នៅចំណុចព្រែកតាតី ស្ថិតក្នុងភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយជនសង្ស័យបានកាប់ បុរសជាម្ចាស់ផ្ទះស្លាប់ យ៉ាងអាណោចអាធ័មបំផុត។
សមត្ថកិច្ចបានឲ្យដឹងថា ក្រុមចោរបានធ្វើសកម្មភាព ចូលប្លន់ផ្ទះរបស់ឈ្មោះ ម៉ៅ សុផុន ភេទប្រុសអាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរចិញ្ចឹមគ្រែង ដោយយកពូថៅ កាប់ទៅលើជនរងគ្រោះចំនួន ៣ពូថៅ ចំផ្នែកខាងក្រោយ និងកញ្ចឹងក បណ្តាលអោយស្លាប់ នៅនឹងកាំជណ្ដើរក្នុងផ្ទះ ហើយក៏បានយកកាំភ្លើងភ្ជង់ប្រពន្ធជនរងគ្រោះ និងប្អូនថ្លៃស្រីឈ្មោះ ពន់ ស្រីអូន ប្រមូលយកសម្ភារៈ រួចហើយរត់គេចខ្លួនដោយសុវត្ថិភាព។
ទ្រព្យសម្បត្តិដែលបាត់បង់រួមមាន មាសចំនួន ៣ដំឡឹង ៩ជីកន្លះ លុយអាមេរិកចំនួន ២ម៉ឺនដុល្លារ និងលុយខ្មែរចំនួន ២០ម៉ឺនរៀល។ ពេលនោះជនល្មើសបានសំឡុតឈ្មោះ សោម ធឹង ភេទស្រី អាយុ ៤៨ឆ្នាំជនជាតិខ្មែរ ដែលមកស្នាក់ នៅរកស៊ីជាមួយជនរងគ្រោះ យកអស់លុយខ្មែរចំនួន ៣៨.៨០០០ រៀល មាសអស់ចំនួន ២ជីកន្លះផងដែរ ។ ក្រោយពីបានធ្វើសកម្មភាពរួច ជនល្មើសបានរត់គេចខ្លួនបាត់អស់ ដោយបន្សល់ទុក នូវពិលពាក់ក្បាល ១និងស្រោមដៃម្ខាង៕
Source from: watphnom-news.com

Loading...
Loading...