រាជធានីភ្នំពេញ ៖ ក្រុមយុវជនយុវនារីទំនើង មានគ្នាជិត ១០នាក់ បាននាំគ្នាមកលោតលេង នៅលើរថយន្ដស្ទូច របស់នគរបាលចរាចរ ហើយថែមទាំងឈ្លោះប្រកែក ជាមួយក្រុមសមត្ថកិច្ច និងអ្នកកាសែត បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ០០និង៤០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ នៅក្រោមស្ពានអាកាស ៧មករា សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ មានជនទំនើងប្រុសស្រីមួយក្រុម ប្រមាណ ១០នាក់ បានមកឈរលេង និងឡើងជិះ លើរថយន្ដស្ទូច របស់នគរបាលរាជធានីភ្នំពេញ ខណៈនោះនគរបាលបានស្រែកប្រាប់ ពួកគេឲ្យឈប់លេង និងទៅដេកតាមផ្ទះ ដើម្បីកុំឱ្យប៉ះពាល់ដល់អ្នកដទៃ។ ប៉ុន្តែពួកគេបានឈ្លោះប្រកែក តមាត់ជាមួយសមត្ថកិច្ច និងអ្នកកាសែត រហូតផ្ទុះហិង្សាប្រតាយប្រតប់គ្នាមួយប្រាវ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់អ្នកដំណើរ និងប្រជាពលរដ្ឋ មកជួយអន្ដរាគមន៍។ ក្នុងហេតុការណ៍ខាងលើនេះ មាននារីម្នាក់រងរបួសលើផ្ទៃមុខ ហើយឪពុកម្ដាយនារីរងគ្រោះ បានមកអូសដៃកូនស្រីរបស់ខ្លួនទៅផ្ទះវិញ កុំឱ្យមានរឿងវែងឆ្ងាយ ៕
Source from: watphnom-news.com

Loading...
Loading...