យុវជន ២នាក់ជាប់ចោទពីបទរួមភេទមិនឲ្យលុយ ពេលតថ្លៃនៅត្រឹមមួយសិច ១ម៉ឺនរៀល
រាជធានីភ្នំពេញ ៖ យុវជនពីរនាក់ក្នុងចំណោម ៣នាក់ ត្រូវស្ត្រីម្នាក់ប្តឹង ឲ្យសមត្ថកិច្ចឃាត់ខ្លួន ដោយចោទប្រកាន់ថា រួមរ័កជាមួយនាងរួចហើយ សន្យាឱ្យលុយ ៣ម៉ឺនរៀល តែមិនមានលុយឱ្យ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១និង៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣នៅចំណុចវិទ្យាស្ថាន វិទ្យាសាស្ត្រថែទាំ និងអមវេជ្ជសាស្ត្រភ្នំពេញ តាមបណ្តោយផ្លូវលេខ៧០ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
នារីរងគ្រោះមានឈ្មោះ គឹម លីន អាយុ ៣២ឆ្នាំ ស្នាក់នៅផ្លូវរទេះភ្លើង ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ បានរៀបរាប់ទាំងទឹកភ្នែកថា មុនពេលកើតហេតុ យុវជនទាំង ៣នាក់ជាមនុស្សធ្លាប់ស្គាល់ ពីមុនមក ហើយបានទូរស័ព្ទហៅនាង ដើម្បីចរចាថ្លៃរួមភេទ។ ខណៈនោះនាងបានទារក្នុងម្នាក់ ១៥០០០រៀល បើ ៣នាក់ត្រូវជា ៤៥០០០ រៀល ប៉ុន្តែភាគីខាងយុវជន បានអង្វរសុំបញ្ចុះតម្លៃ ក្នុងម្នាក់ ១ម៉ឺនរៀលបានហើយ ព្រោះពួកគេ មានបន្ទប់សម្រាប់ដេកស្រាប់។
យ៉ាងណាក៏ដោយយុវជនទាំង ៣នាក់បានប្រកែក មិនទទួលខុសត្រូវ ចំពោះការចោទប្រកាន់ របស់ឈ្មោះ គឹម លីន ដោយបញ្ជាក់ប្រាប់សមត្ថកិច្ចថា នារីខាងលើបានបន្លំ ចូលទៅក្នុងវិទ្យាស្ថានវិទ្យាសាស្ត្រថែទាំ និងអមវេជ្ជសាស្ត្រ ភ្នំពេញ ដើម្បីលួចយកធុងបេត្រូ និងអាវយឺតចំនួនបី។ ទាក់ទិននឹងករណីនេះ សមត្ថកិច្ចនៅមិនទាន់ដឹងថា ជាករណីរួមភេទ ប្ដូរនឹងលុយ ឬក៏ជាករណីលួចទ្រព្យសម្បត្តិនោះទេ រង់ចាំសួរនាំឲ្យបានច្បាស់លាស់សិន៕
Source from: watphnom-news.com

Loading...
Loading...