ប្រទេសចិន ៖ តាមប្រភពព័ត៌មាន បរទេសកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅ បានប្រាប់ឲ្យដឹងថា នាង Nhat Yen Giang ជាតារាសម្តែងរបស់ចិន ដែលមានឈ្មោះបោះសំឡេង បានធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះរូបភាពស្រាត ចុះងូតទឹកក្នុងរឿង Dai additional 2 ដែលពោរពេញទៅដោយ ភាពស្រើបស្រាល និងឈុតឆាកក្តៅសាច់។
នេះជាឈុតមួយ ដែលទទួលរងការវាយប្រហារ និងរិះគន់យ៉ាងចាស់ដៃ ពីទស្សនិកជនស្រីៗជាច្រើន ប៉ុន្តែទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីទស្សនិកជនប្រុសៗ ដោយមានការសរសើរ មិនដាច់ពីមាត់។ រូបភាពអាក្រាតស្ទើរតែ លេចចេញរបស់ពិសេសទាំងស្រុង នៅក្នុងអាងមុជទឹក ដែលធ្វើឲ្យមនុស្សជាច្រើនការមានរន្ធត់ ពេលលេចធ្លោរ នៅលើអេក្រង់ទស្សន៍ តាមគេហដ្ឋាន។
ឈុតមុជទឹកស្រាតនេះ ធ្វើឲ្យស្រីមេផ្ទះមានការ ក្តៅក្រហាយយ៉ាងខ្លាំង និងបានស្តីបន្ទោស យ៉ាងចាស់ដៃចំពោះរូបនាង ដែលហ៊ានថតស្រាតបែបនេះ។ យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតប្រជែង ក្នុងវិស័យភាពយន្ត ទាមទារឲ្យមានការ លះបង់បែបនេះ ដើម្បីកសាងភាពល្បីល្បាញ តែងតែប្រឈមនឹងការរិះគន់ និងការកោតសរសើរ ចៀសមិនផុតឡើយ៕
Source from: watphnom-news.com

Loading...
Loading...