កើតរោគប្រចណ្ឌចាក់សម្លាប់ប្រពន្ធជាច្រើនកាំបិត និងចាក់ខ្លួនឯងធ្លាយពោះវៀនមួយទ្រេល
រាជធានីភ្នំពេញ ៖ ដោយសារតែ មានប្រពន្ធស្អាតពេក កើតរោគប្រចណ្ឌរាល់ថ្ងៃ ប្ដីចិត្តអប្រិយម្នាក់បានរករឿង ឈ្លោះប្រកែកជាមួយប្រពន្ធ រួចក៏យកកាំបិតចុងស្រួចមុខធំ មកចាក់លើប្រពន្ធ ជាច្រើនកាំបិតស្ទើរសុសសាច់ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានសាច់ញាតិបញ្ជូនមកកាន់ មន្ទីរពេទ្យកាល់ម៉ែត កាលពីវេលាម៉ោង ៨និង៣០ នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ ហើយស្ត្រីជាប្រពន្ធ បានស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូន មកដល់នៅមន្ទីរពេទ្យ ចំណែកប្តីកំណាចក៏បានចាក់ខ្លួនឯង រងរបួសធ្ងន់ធ្ងរផងដែរ។
ស្ត្រីជាប្រពន្ធដែលស្លាប់មានឈ្មោះ ខុម សុខន អាយុ ៣១ឆ្នាំ មុខរបរជាមេផ្ទះ បានរងរបួសជាច្រើនកន្លែង។ ចំណែកបុរសជាប្តីមានឈ្មោះ វេង សវុន អាយុ ៣៦ឆ្នាំ ជាកម្មករជួសជុលរថយន្ត បានចាក់ខ្លួនឯងមួយកាំបិតត្រង់ពោះ បណ្តាលឲ្យចេញពោះវៀនមួយទ្រេល ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ហើយកំពុងសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ ទាំងពីរនាក់ប្តីប្រពន្ធ មានកូនក្នុងបន្ទុក ២នាក់ គឺស្រីម្នាក់ និងប្រុសម្នាក់ រស់នៅ ក្នុងឃុំ.ស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង។
សាច់ញាតិបានឲ្យដឹងថា ប្តីប្រពន្ធមួយគូនេះ រស់នៅមិនចុះសម្រុងគ្នាប៉ុន្មានឡើយ ព្រោះតែប្រពន្ធស្អាតពេក ហើយប្តីកើតរោគប្រចណ្ឌ តែងតែរករឿងឈ្លោះប្រកែក ជាមួយប្រពន្ធកូន ស្ទើរតែរាល់ថ្ងៃ។ ដោយសារតែ ប្រចណ្ឌខ្លាំងពេក នៅព្រឹកថ្ងៃទី២៦ ខែធ្នូ គេឮសូរប្តីប្រពន្ធនោះ ឈ្លោះគ្នាយ៉ាងខ្លាំង បិទទ្វារជាប់ ហើយបុរសជាប្តី ក៏យកកាំបិតចុងស្រួចមុខធំ ចាក់លើប្រពន្ធជាច្រើនកាំបិត បណ្តាលឲ្យរបួសធ្ងន់ធ្ងរ សន្លប់ក្នុងថ្លុកឈាម។ បន្ទាប់មកបុរសជាប្តី បានចាក់ពោះខ្លួនឯង មួយកាំបិតធ្លាយពោះវៀន មួយទ្រេលក្នុងបំណង ឲ្យស្លាប់ទាំងអស់គ្នា៕
Source from: watphnom-news.com

Loading...
Loading...