ក្នុងឱកាសបុណ្យគ្រីស្ទស្មាសនេះ ប្រិយមិត្តអ្នកលេង Facebook មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅនឹងរូបថតអនុស្សាវរីយ៍ស្មេហាជាលក្ខណៈគ្រួសារដ៏ផ្អែមល្ហែម និងល្អូកល្អឺនរបស់អ្នកឧកញ៉ា គិត ម៉េង ជាឈ្មួញដ៏មានឥទ្ធិពលនៅកម្ពុជា ជាមួយអតីតតារាចម្រៀង ស្រី តូចចំណាន ដែលត្រូវបានគេយកមកបង្ហោះពេញបណ្តាញសង្គម Facebook ។
អ្នកលេង Facebook ខ្លះបានសម្តែងនូវការងឿងឆ្ងល់ថា តើអ្នកឧកញ៉ា គិត ម៉េង ជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកមានភាគហ៊ុនក្នុងក្រុមហ៊ុនជាច្រើន ដូចជា ក្រុមហ៊ុន Royal Group , ធនាគារ ANZ Royal , ទូរទស្សន៍ CTN-CNC , ក្រុមហ៊ុនទូរស័ព្ទ Mobitel/Cellcard … បានរៀបការពីពេលណាជាមួយអតីតតារាចម្រៀង ស្រី តូចចំណាន ទើបមានរូបថតអនុស្សាវរីយ៍យ៉ាងផ្អែមល្ហែមជាមួយគ្នាជាលក្ខណៈគ្រួសារ ប្តី-ប្រពន្ធ ព្រមទាំងកូនដូច្នេះ ? ឬក៏គ្រាន់តែជាស្រីកំណាន់ម្ចាស់ចិត្តរបស់អ្នកឧកញ៉ា គិត ម៉េង ?
អ្នកឧកញ៉ា គិត ម៉េង ត្រូវបានគេស្គាល់ថា ជាឈ្មួញដ៏មានឥទ្ធិពលម្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានភាគហ៊ុនក្នុងក្រុមហ៊ុនជាច្រើន ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបុរសខ្លាំងដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕
Source from: www.dtn7.com

Loading...
Loading...