ទៅដើរលេងនៅខេត្តកោះកុង ចូលហូបបាយថ្ងៃត្រង់ បាត់កាបូបមានលុយរាប់ពាន់ដុល្លារ
ខេត្តកោះកុង ៖ ស្ត្រីម្នាក់រស់នៅខេត្តព្រះវិហារ បានទៅដើរលេង នៅខេត្តកោះកុង ហើយបានចូល ហូបបាយថ្ងៃត្រង់ នៅផ្ទះលក់បាយ របស់ឈ្មោះ សាយ ងៀម ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីតាំងនៅភូមិអណ្តូងវ៉ាក់ ឃុំតាតៃ ស្រុកកោះកុងខេត្តកោះកុង បានជ្រុះបាត់កាបូបលុយ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៤ វេលាម៉ោង ១២និង៣០ នាទី ដែលក្នុងកាបូបនោះ មានប្រាក់ដុល្លារ ១២៥០០ ដុល្លារ ខ្សែដៃផ្លាទីនដាំពេជ្រ និងដាំត្បូងចំនួន ៣ខ្សែរ ចិញ្ចៀនពេជ្រមួយវង់ ទូរសព្ទ័ដៃមួយគ្រឿង ព្រមទាំងប្រាក់រៀល មួយចំនួនទៀត បង្កឲ្យមានការ ភ្ញាក់ផ្អើលតែម្តង ។
ស្ត្រីរងគ្រោះមានឈ្មោះ ឈាង ស៊ីណាត ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត នៅភូមិអណ្តូងពោធិ៍ ឃុំក្រណាត់ ខេត្តព្រះវិហារ បានប្តឹងទៅកាន់សមត្ថកិច្ច នគរបាលប៉ុស្តិ៍តាតៃ ហើយពេលនោះសមត្ថកិច្ច បានចុះធ្វើការស្រាវជ្រាវ រកឃើញកាបូបលុយ ដែលបាត់នោះ នៅខាងក្រោមផ្ទះ អ្នកលក់បាយខាងលើ ព្រមទាំងបានប្រគល់ជូន ម្ចាស់ដើមវិញ ដោយពុំមាន បាត់បង់អ្វីឡើយ ។ ក្រោយពីបានទទួល កាបូបលុយ ស្ត្រីរងគ្រោះមានការ ត្រេកអរយ៉ាងខ្លាំង និងបានថ្លែងអំណរគុណ ចំពោះកម្លាំងសមត្ថកិច្ច នគរបាលប៉ុស្តិ៏រដ្ឋបាល ដែលបានសហការ ជួយប្រជាពលរដ្ឋ ក្នុងការរកកាបូបលុយ ដែលបាត់បង់ យកមកប្រគល់ ជូនម្ចាស់ដើមវិញ ៕
Source from: watphnom-news.com

Loading...
Loading...