បុគ្គលិកអង្គការស្បៀងអាហារពិភពលោក ស្លាប់ក្នុងខារ៉ាអូខេ មនោរម្យ ដោយអាថ៌កំបាំង
ខេត្តកំពង់ចាម ៖ បុរសម្នាក់ជាបុគ្គលិក អង្គការស្បៀងអាហារពិភពលោក និងមនុស្សប្រហែល ២០ នាក់ បាននាំគ្នាទៅផឹកស៊ី ច្រៀងលេងនៅក្នុង បន្ទប់ខារ៉ាអូខេ យីហោ មនោរម្យ មានទីតាំងស្ថិតនៅភូមិទី១១ សង្កាត់-ក្រុង កំពង់ចាម ខេត្តកំពង់ចាម បានស្លាប់ស្លាប់ យ៉ាងមានមន្ទិល កាលពីវេលាម៉ោង ៨និង៤០ នាទី យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ ។
សមត្ថកិច្ចនគរបាល ក្រុងកំពង់ចាម បានឲ្យដឹងថា បុរសរងគ្រោះ ដែលស្លាប់ក្នុងបន្ទប់ខារ៉ាអូខេ មនោរម្យ មានឈ្មោះ ហង់ ហន អាយុ ៤៧ឆ្នាំ ជាបុគ្គលិក អង្គការស្បៀង អាហារពិភពលោក មានទីលំនៅភូមិ អណ្តូងខ្លីឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នៅយប់កើតហេតុ ជន រងគ្រោះ រួមនិងមនុស្ស ប្រហែល ២០នាក់ បានចូលច្រៀងខារ៉ាអូខេ យីហោ មនោរម្យ បន្ទប់លេខ A 4 ជាន់ ទី១ ។
ពួកគេបានចាប់ផ្តើម ផឹកស៊ី ច្រៀងលេង ដោយមាននារីបម្រើ ៣ នាក់ ចូលច្រៀងពីម៉ោង ៦និង៥៨ នាទី រហូតដល់ម៉ោង ៨និង៤០ នាទី ពេលជល់កែវស្រា ស្រាប់តែជនរងគ្រោះ ដួលផ្កាប់មុខ នៅកន្លែងច្រៀង បណ្តាលឲ្យស្លាប់។ បន្ទាប់មក បុរសរងគ្រោះ ត្រូវបានបញ្ជូនមក មន្ទីរពេទ្យ ខេត្តកំពង់ចាម ប៉ុន្តែពេលបញ្ជូន ទៅដល់ ខាងគ្រូពេទ្យបានប្រាប់ថា បុរសរងគ្រោះ បានស្លាប់ហើយ ។
រថយន្តសាមុយ បានដឹកសពយកទៅ ប្រគល់ ឲ្យក្រុមគ្រួសារ ដោយសមត្ថកិច្ច មិនបានធ្វើការ ពិនិត្យសពនៅឡើយទេ។ យ៉ាងណាក៏ដោយ ថៅកែខារ៉ាអូខេ មនោរម្យ លោក ហង្ស សុខជា មានចេតនាលាក់បាំង ក្នុងករណី ខាងលើ ដោយប្រាប់ថា គ្មានរឿងនោះកើតឡើងទេ។ ដូច្នេះសពបុរសរងគ្រោះ គឺស្លាប់នៅក្នុងបន្ទប់ ខារ៉ាអូខេ មនោរម្យ ដោយមិនដឹងមូលហេតុ៕
Source from: watphnom-news.com

Loading...
Loading...