ផឹកស្រារាល់ថ្ងៃឡើងហើមខ្លួន ហើយប្រាប់ប្រពន្ធថាឈឺពោះ រហូតដេកស្លាប់គួរឲ្យសង្វេគ
ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ដែលស្រឡាញ់ស្រា ជាងជីវិតរបស់ខ្លួន ត្រូវបានក្រុមគ្រួសារ ប្រទះឃើញស្លាប់នៅក្នុងផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង៣០ នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ នៅភូមិទី១ សង្កាត់ខ្សាមក្រុងកំពង់ងឆ្នាំង ខេត្តកំពង់ឆ្នាំង ទូកឲ្យប្រពន្ធកូនរស់នៅកំព្រា គ្មានទីពឹងអាស្រ័យឲ្យរហង់។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ថន ឡៃ អាយុ ៣០ឆ្នាំ មានស្រុកកំណើត ក្នុងភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានមុខរបរជា កម្មករសំណង់ មានប្រពន្ធឈ្មោះ ស៊ុំ ចាន់ថន អាយុ ៤២ឆ្នាំ បានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់ មានសុខភាពធម្មតានោះទេ ហើយបានសុំលុយពីគាត់ យកទៅផឹកស្រា ហើយក្រោយមក បុរសជាប្តី បានប្រាប់ប្រពន្ធថា ដូចជាឈឺពោះ រួចយកដៃ ឱបពោះរហូត។
លុះដល់ព្រឹកឡើង ឃើញបុរសជាប្តី ដេកមិនក្រោក ពេលគាត់ទៅមើល ក៏ឃើញប្តីរបស់គាត់ ស្លាប់បាត់ទៅហើយ ថែមទាំងមានឈាម ចេញតាមមាត់ទៀតផង ហើយអ្នកជិតខាង បានរាយការណ៍ ប្រាប់សមត្ថកិច្ច អោយមកពិនិត្យ ។ ស្ត្រីជាប្រពន្ធ បានប្រាប់សមត្ថកិច្ចថា ជារៀងរាល់ថ្ងៃ ប្តីរបស់គាត់តែងតែផឹកស្រា ទោះជាហាមឃាត់យ៉ាងណា ក៏មិនដែលស្តាប់ដែរ ផឹកឡើងហើមខ្លួនអស់ហើយ ។ សមត្ថកិច្ចបានសសន្និដ្ឋានថា ករណីស្លាប់របស់បុរសនេះ គឺដោយសារជំងឺ មិនមែនជាករណីឃាតកម្មនោះទេ ៕
Source from: watphnom-news.com

Loading...
Loading...