ឡានដឹកថ្មបើកបុកនិងកិនស្ត្រីអ្នកលក់នៅក្រូច ធ្លាយពោះវៀន ស្លាប់ក្នុងថ្លុកឈាម
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវ រថយន្តហ៊ីណូដឹកថ្ម មួយគ្រឿង បើកបុកយ៉ាងពេញទំហឹង រួចកិនធ្លាយពោះវៀន បណ្តាលឲ្យស្លាប់ បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម ខណៈដែលស្ត្រីរងគ្រោះ បានធ្លាក់ពីលើម៉ូតូឌុប នៅមុខរោងចក្រ ស័ង្កសី តាមបណ្តោយ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ៥និង៥០ នាទីល្ងាច ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤ ។
ស្ត្រីរងគ្រោះមានឈ្មោះ តូច អូន អាយុ ៤៥ ឆ្នាំ ជាអ្នកលក់នំក្រូច នៅផ្សារតាខ្មៅ មានលំនៅឋាន ក្នុងភូមិតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយក្រោយពេលកើតហេតុ អ្នករត់ម៉ូតូឌុប ដែលដឹកស្ត្រីរងគ្រោះ បានរត់គេចខ្លួន បាត់ស្រមោលផងដែរ ។ សាក្សីបាននិយាយថា ស្ត្រីរងគ្រោះជិះម៉ូតូ ពីក្រុងតាខ្មៅចូលមកភ្នំពេញ ស្របទិសគ្នា ជាមួយ រថយន្តបង្ក។
ខណៈនោះស្រាប់តែ មានម៉ូតូមួយ គ្រឿងទៀត បានបើកវ៉ាម៉ូតូ ដែលស្ត្រីរងគ្រោះជិះ បណ្តាលឲ្យប៉ះដៃចង្កូតគ្នា ហើយដួលខ្ទាតស្ត្រីរងគ្រោះ ទៅកណ្តាលថ្នល់ ក៏ត្រូវ រថយន្តធុនធំដឹកថ្ម ម៉ាកហ៊ីណូ ពាក់ស្លាកលេខ ភ្នំពេញ 3A-1829 ដែលបើកពីក្រោយ បុកនិងកិន ស្ត្រីរងគ្រោះចំពីលើ ធ្លាយពោះវៀន ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។ រថយន្តបង្កត្រូវបានសមត្ថកិច្ច ឃាត់ចាប់បានភ្លាមៗ តែអ្នកបើកបររថយន្ត បានរត់គេចខ្លួន បាត់ស្រមោលតែម្តង៕
Source from: watphnom-news.com

Loading...
Loading...