អាយុ ៦៨ឆ្នាំទៅហើយ នៅតែមានតណ្ហាក្រាស់ ចាប់រំលោភក្មេងស្រីបានសម្រេច ៥ដង
រាជធានីភ្នំពេញ ៖ បុរសចំណាស់វ័យ ៦៨ ឆ្នាំម្នាក់ ត្រូវបានម្តាយកុមារីរងគ្រោះ ប្តឹងនគរបាល ប៉ុស្តិ៍ក្រាំងធ្នង់ ឲ្យឃាត់ខ្លួនភ្លាមៗ កាលពីវេលាម៉ោង ៦និង៣០ នាទីល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ នៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ពីបទបៀតបៀនកេរខ្មាស កូនស្រីរបស់គាត់ ដែលមានអាយុទើបតែ ៥ឆ្នាំ ដែលគេសង្ស័យថា បានប្រព្រឹត្តចំនួន ៥លើកមកហើយ ។
ជនសង្ស័យមានឈ្មោះ ជ័យ ទង អាយុ ៦៨ឆ្នាំ ស្នាក់នៅភូមិខាងលើ និងកុមារីរងគ្រោះឈ្មោះ រ.រ.ន អាយុ ៥ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ ជាមួយជនសង្ស័យខាងលើ ។ សមត្ថកិច្ចបានទទួល ពាក្យបណ្តឹងពីម្តាយកុមារីរងគ្រោះ ដោយចោទពី បទបៀតបៀនកេរខ្មាស និងរំលោភកូនស្រី អាយុ ៥ឆ្នាំបានសម្រេច ៥ដងរួចមកហើយ ទើបបែកធ្លាយ កាលពីព្រលប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤។
នៅក្នុងពាក្យបណ្តឹងនោះ បានបញ្ជាក់ឲ្យដឹងថា នៅព្រលប់ថ្ងៃទី២៤ ខែមករា កុមារីរងគ្រោះ បានទៅលេងផ្ទះជនសង្ស័យ ហើយពេលម្តាយវិលត្រឡប់ មកពីធ្វើការវិញ ដើរទៅហៅកូនមកហូបបាយ និងបានឱបថើបកូនស្រី មានធំក្លិនបារី ព្រមទាំងមានអាការខុសប្លែកពីធម្មតា ។ នៅពេលនោះ ម្តាយក្មេងស្រីរងគ្រោះ មានការសង្ស័យ ក៏ពិនិត្យមើលប្រដាប់ភេទ របស់កូនស្រី ឃើញមានទឹកកាម បុរសនៅថ្មីៗ ទើបជជីកសួរកូនស្រី ។
កូនស្រីបានប្រាប់ថា គឺតាទង គាត់ចាប់រំលោភ ហើយពេលឮដំណឹងនេះភ្លាម ម្តាយក្មេងស្រី រងគ្រោះ បានយកកូនស្រី ទៅកាន់មន្ទីរពេទ្យ ដើម្បីឲ្យគ្រូពេទ្យពិនិត្យ ពេលនោះគ្រូពេទ្យ បានប្រាប់ថា ក្មេងស្រីរងគ្រោះ ទំនងជាត្រូវគេរំលោភ មិនតិចជាង ៥ដងឡើយ ។ ម្តាយក្មេងស្រីរងគ្រោះ បានដាក់ពាក្យបណ្តឹង ឲ្យឃាត់ខ្លួនបុរស វ័យចំណាស់ខាងលើនេះ បញ្ជូនទៅអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
Source from: watphnom-news.com

Loading...
Loading...