ខឹងសង្សារលោតចុះពីលើម៉ូតូ បន្ថែមល្បឿនជ្រុលទៅបុក ២នាក់ប្ដីប្រពន្ធរងរបួសធ្ងន់
រាជធានីភ្នំពេញ៖បុរសម្នាក់បានឈ្លោះប្រកែកជាមួយសង្សារពេលកំពុងធ្វើដំណើរតាមដងផ្លូវកើតជារឿងក្តៅក្រហាយបើកម៉ូតូលឿនដូចហោះជ្រុលទៅបុករាជធានីភ្នំពេញ ៖ បុរសម្នាក់បានឈ្លោះប្រកែក ជាមួយសង្សារពេលកំពុង ធ្វើដំណើរតាមដងផ្លូវ កើតជារឿងក្តៅក្រហាយ បើកម៉ូតូលឿនដូចហោះ ជ្រុលទៅបុក ពីរនាក់ប្ដីប្រពន្ធ ទាំងកំរោល បណ្ដាលឲ្យដួល បោកក្បាល រងរបួសធ្ងន់៣នាក់កាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ ត្រង់ចំណុចមុខហាង សម្រស់ថ្មីអ៊ុតសក់ តាមបណ្ដោយផ្លូវលេខ២០៥ កែងនិងផ្លូវ៣៣៨ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។
នៅមុនពេលកើតហេតុ គេឃើញគូរស្នេហ៍វ័យក្មេង ជិះម៉ូតូសង់ប៊ិចពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BI-6358 ឌុបគ្នាតាមបណ្ដោយ ផ្លូវលេខ២០៥ ដោយជិះបណ្ដើរឈ្មោះគ្នាបណ្ដើរ លុះពេលជិះទៅជិតដល់កន្លែងកើតហេតុ នារីជាសង្សារ បានចុះពីលើម៉ូតូ រីឯបុរសជាសង្សារមានកំហឹង បានបើកម៉ូតូ បន្ថែមល្បឿនយ៉ាងលឿន ជ្រុលទៅបុកម៉ូតូសង់សេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AT-0737 ធ្វើដំណើរដោយប្ដីប្រពន្ធ ២នាក់ យ៉ាងពេញទំហឹងបណ្ដាលអោយ រងរបួសធ្ងន់ទាំងសងខាង។
ស្ត្រីដែលជាប្រពន្ធមានទម្ងន់ ២ខែផងដែរ បានរងរបួសបាក់ជើង២ កំណាត់ ហើយបុរសជាប្ដីរងរបួសជើងទាំង២ ដោយឡែកបុរសដែល បង្កគ្រោះថ្នាក់បានរងរបួសធ្ងន់ បែកមុខចេញឈាមដេកសន្លប់ស្ដូកស្ដឹង ហើយជនរងគ្រោះទាំង ៣នាក់ ត្រូវបានរថយន្តសាមុយ ដឹកបញ្ជូនទៅសង្គ្រោះ នៅ មន្ទីរពេទ្យខ្មែរសូវៀត។ ចំណែកនារីជាសង្សារ បានត្រឹមតែឈរមើល និងយំសោកស្ដាយប៉ុណ្ណោះ សមដូចពាក្យចាស់ លោកបានពោលថា ខឹងខូចខឹងខាត៕
Source from: watphnom-news.com

Loading...
Loading...