ប្រពន្ធមិននៅផ្ទះចាប់រំលោភកូនស្រីបង្កើតអាយុ ៥ឆ្នាំ បណ្តាលឲ្យរបួសប្រដាប់ភេទធ្ងន់ធ្ងរ
ខេត្ដកណ្ដាល៖បុរសតិរិច្ឆានម្នាក់បានចាប់រំលោភកូនស្រីបង្កើតខ្លួនឯងដែលមានអាយុទើបតែ៥ឆ្នាំរហូតបានសម្រេចខេត្ដកណ្ដាល ៖ បុរសតិរិច្ឆានម្នាក់ បានចាប់រំលោភ កូនស្រីបង្កើតខ្លួនឯង ដែលមានអាយុទើបតែ ៥ឆ្នាំ រហូតបានសម្រេច តាំងពីវេលាម៉ោង ៩ព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ នៅលើផ្ទះស្ថិតនៅក្នុង បរិវេណសិប្បកម្មឡឥដ្ឋ យីហោ ខេងលាង ក្នុងភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្ដកណ្ដាល បណ្តាលឱ្យ ក្មេងស្រីរងគ្រោះ រងរបួសលើប្រដាប់ភេទ យ៉ាងធ្ងន់ធ្ងរ ដឹងឮដល់ម្ដាយ ក៏នាំគ្នាមកប្ដឹងសមត្ថកិច្ចនគរបាល ឱ្យឃាត់ខ្លួនជនសង្ស័យជា ឪពុកកាលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ខណៈដែលជនសង្ស័យ កំពុងដេកលេងនៅផ្ទះ ។
ជនសង្ស័យមានឈ្មោះ ពេញ សុជាតិ អាយុ ២៣ឆ្នាំ មុខរបរកម្មករឡឥដ្ឋ មានទីលំនៅក្នុង ភូមិ-ឃុំកើតហេតុខាងលើ ហើយក្មេងស្រីរងគ្រោះ ត្រូវជាកូនស្រីបង្កើត របស់ជនសង្ស័យឈ្មោះ ជ.ស.ម អាយុ ៥ឆ្នាំ ។ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ មុនពេលកើតហេតុ ស្ដ្រីជាប្រពន្ធជនសង្ស័យ មិនបាននៅផ្ទះទេ រវល់ទៅធ្វើការងារឱ្យគេ ហើយបានទុក ក្មេងស្រីរងគ្រោះ ឱ្យនៅផ្ទះជាមួយឪពុក ខណៈ ដែលស្ដ្រីជាប្រពន្ធ មិននៅផ្ទះជនសង្ស័យ ក៏បានហៅកូនស្រី ឱ្យឡើងទៅលើផ្ទះជាមួយ ។
ពេលទៅដល់លើផ្ទះហើយនោះ ជនសង្ស័យក៏បានចាប់កូនស្រី រួចធ្វើសកម្មភាពរំលោភ រហូតបានសម្រេចបំណងតែម្ដង ។ ក្រោយពេលរំលោភ កូនស្រីហើយនោះ ជនសង្ស័យពុំបានរត់គេចខ្លួន ទៅណានោះទេ គឺបានស្នាក់នៅផ្ទះជាធម្មតា ធ្វើដូចជាអត់មានរឿងអ្វីកើតឡើង។ រហូតដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ ក្មេងស្រីរងគ្រោះ មានការឈឺចាប់ខ្លាំងពេក ក៏និយាយប្រាប់ម្ដាយ ទើបនាំកូនស្រី ទៅអង្គការមួយ ពិនិត្យឃើញថា ក្មេងស្រីត្រូវបាន គេរំលោភប្រាកដមែន។
ដោយមានការបញ្ជាក់របស់គ្រូពេទ្យ មន្ដ្រីអង្គការក៏បាន នាំម្ដាយក្មេងស្រីរងគ្រោះ ទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលព្រែកដំបង នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ហើយសមត្ថកិច្ចនគរបាល ក៏បានចុះទៅឃាត់ខ្លួន ជនសង្ស័យភ្លាមៗនៅផ្ទះ នាំយកមកកាន់អធិការដ្ឋាន ស្រុកមុខកំពូល ដើម្បីចាត់ការតាមច្បាប់ ។ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភ កូនស្រីខណៈដែល ស្ដ្រីជាប្រពន្ធមិននៅផ្ទះ ៕
Source from: watphnom-news.com

Loading...
Loading...