តណ្ហាដុតរោលចាប់នាងចងដៃ ស្រាតខោលីអូ រំលោភបានតែមួយនាទីសំរេចបំណង
ខេត្តសៀមរាប ៖ បុរសម្នាក់ត្រូវតណ្ហា ដុតរោលពេញខ្លួនទ្រាំមិនបាន ក៏បែកគំនិត ចាប់រំលោភនារីម្នាក់ រហូតបានសម្រេច ដោយមិនមាននរណាម្នាក់ បានឃើញសោះឡើយ ទាល់តែស្ត្រីរងគ្រោះ ទៅប្តឹងសមត្ថកិច្ច កាលពីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ នៅប្រមាណ ៣០ម៉ែត្រក្បែរស្នាក់ការសន្តិសុខ កងរាជអាវុធហត្ថលេខ ៦០៧ ប្រចាំឃុំល្វែងឫស្សី ស្រុកជីក្រែង។
ជនសង្ស័យមានឈ្មោះ ហ៊ាន តយ អាយុ ២៤ឆ្នាំ រស់នៅភូមិ តាលុង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ។ សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង១៣និង០០ នាទី យុវជន ហ៊ាន តយ បានដើរទៅបេះផ្លែរំពាក់ នៅខាងជើងស្នាក់ការសន្តិសុខ អាវុធហត្ថលេខ៦០៧ នៅស្រុកជីក្រែង ក៏ស្រាប់តែបានឃើញស្ត្រីម្នាក់ មិនស្គាល់ឈ្មោះ រស់នៅ ភូមិ ឃុំ ជាមួយគ្នា។
ឃើញដូច្នេះជនសង្ស័យ មានមានអារម្មណ៍ភ្លាម ក៏រត់ទៅអោបពីក្រោយ ចាប់ផ្តួលស្ត្រីរងគ្រោះ ដោយយកក្រមាចងដៃ នារីរងគ្រោះទាំងពីរ ដាក់ទៅមុខ ចាប់សម្រាតខោជើងវែង និងខោលីអូ រួចចាប់ផ្តើម ធ្វើសកម្មភាពរំលោភ។ ខណៈនោះនាងបានស្រែក អោយគេជួយ តែត្រូវសង្ស័យខ្ទប់មាត់ជាប់ មិនអោយស្រែក បន្តរំលោភបានត្រឹមតែមួយនាទី ក៏សំរេចបំណង។
ក្រោយពេលរំលោភរួច ជនសង្ស័យ បានស្រាយចំណងដៃ នារីរងគ្រោះ ហើយបានយកខោនារីរងគ្រោះ ទៅបោះចោលក្នុងស្រះទឹក ទើបរត់ទៅសំងំ ពួនក្នុងផ្ទះរបស់ខ្លួន។ ក្រោយពី ទទួលបាន ពាក្យបណ្តឹងផ្ទាល់មាត់ ពីនារីរងគ្រោះ សមត្ថកិច្ចអាវុធហត្ថ ក៏បានទៅចាប់យុវជននោះ ដល់ផ្ទះយកមកសាកសួរ ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការ ៕
Source from: watphnom-news.com

Loading...
Loading...