អ្នកលេង Facebook ប្រើ Account អនាមិកគំរាមជះទឹកអាស៊ីដលើរាងកាយ និងដុតរថយន្តរបស់កញ្ញា ធី សុវណ្ណថា
កញ្ញា ធី សុវណ្ណថា ដែលគេស្គាល់ថាជាសកម្មជនយុវតីគាំទ្រកម្មវិធីនយោបាយគណបក្សសង្គ្រោះជាតិយ៉ាងប្តូរផ្តាច់ ក្នុងន័យចូលរួមប្រឡូកកិច្ចការសង្គម និងជាអ្នកលេង Facebook ដ៏ល្បីមួយរូប ត្រូវបានអ្នកលេង Facebook ដូចគ្នាដែលប្រើប្រាស់ Account អនាមិក ធ្វើការប្រមាថ និងគំរាមកំហែងអំពីការជះទឹកអាស៊ីដដាក់លើរាងកាយ និងដុតបំផ្លាញរថយន្តរបស់នាង ដោយចោទប្រកាន់នាងថា បានញុះញង់ដុតរថយន្តគេអស់ច្រើនគ្រឿងមកហើយ ។
អ្នកលេងបណ្តាញព័ត៌មានសង្គម Facebook ដែលប្រើប្រាស់ Account អនាមិក ហើយបានគំរាមជះទឹកអាស៊ីដទៅលើរាងកាយកញ្ញា ធី សុវណ្ណថា និងដុតរថយន្តម៉ាក Lexus RX 330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2U-2545 របស់នាងចោលនោះ គឺបានប្រព្រឹត្តឡើងបន្ទាប់ពីពាក្យស្នើសុំលិខិតឆ្លងដែនរបស់កញ្ញា ធី សុវណ្ណថា ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៤ ដែលបានគោរពជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានអ្នកលេង Facebook យកមកបង្ហោះព្រោងព្រាតនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤នេះរួចមក ។
គេមិនទាន់បានដឹងអំពីប្រតិកម្មរបស់កញ្ញា ធី សុវណ្ណថា ទៅលើអ្នកលេង Facebook ដែលប្រើប្រាស់ Account អនាមិកធ្វើការគំរាមប្រមាថទៅលើរូបនាងនោះនៅឡើយទេ ត្រឹមវេលាម៉ោង២១យប់ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤នេះ ៕
Source from: www.dtn7.com

Loading...
Loading...