តូចចិត្តនឹងវាសនាកើតមកអភ័ព្វខុសគេ សម្រេចចិត្តចង.ក បញ្ចប់ជីវិត ស្លាប់ទាំងវ័យក្មេង
រាជធានីភ្នំពេញ ៖ យុវជនម្នាក់អាយុ ១៩ឆ្នាំ ដោយតូចចិត្តនឹងសង្សារសុំបែក ទៅរៀបការគូស្នេហ៍ថ្មី ហើយប្រភពខ្លះទៀត បានអះអាងថា មានជំងឺប្រចាំកាយ ព្យាបាលមិនជា បានសម្រេចចិត្ត យកខ្សែអង្រឹង ចងកធ្វើអត្តឃាត ក្នុងដីឡូមួយកន្លែងឆ្ងាយពីផ្ទះប្រហែល ១០០ម៉ែត្រ មិនដឹងអត្តឃាត ពីពេលណានោះទេ តែប្រជាពលរដ្ឋ និងក្រុមគ្រួសារ បានប្រទះឃើញកាលពីព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៤។
ជនរងគ្រោះមានឈ្មោះ អេង ធារ៉ា អាយុ ១៩ឆ្នាំ រស់នៅភូមិរបោះអង្កាញ់១ ឃុំព្រែកឯង ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋដែលបាន ប្រទះឃើញសពជនរងគ្រោះ បានឲ្យដឹងថា ពេលដែលគាត់ធ្វើដំណើរ ឆ្លងកាត់ផ្លូវ នៅចំណុចកើតហេតុ បានក្រឡេកមើល ទៅដើមអម្ពិល ឃើញមានមនុស្សចងក ស្លាប់បាត់ទៅហើយ។
ភ្លាមៗនោះមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសាច់ញាតិ មកមើលនិងរាយការណ៍ ទៅអាជ្ញាធរមូលដ្ឋាន ឲ្យចុះមកធ្វើកោសល្យវិច័យ និងសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយចងកធ្វើអត្តឃាត ពិតប្រាកដមែន។ បើតាមប្រភពមួយចំនួន បានអះអាងថា មូលហេតុនៃការសម្លាប់ខ្លួន ទំនងជាខាងស្រី បានសុំបែកផ្លូវទៅរៀបការគូថ្មី ប៉ុន្តែបើតាមក្រុមគ្តួសារបានឲ្យដឹងថា ដោយសារជនរងគ្រោះ តូចចិត្តនឹងវាសនា កើតមកមានជំងឺប្រចាំកាយ ព្យាបាលមិនជា៕
Source from: watphnom-news.com

Loading...
Loading...