ស្រវឹងជោកជាំឌុបគ្នាទៅបុកបង្គោលភ្លើង ត្រង់ចំណុចជើងកប របួសធ្ងន់ស្រាលទាំង ២នាក់
ខេត្តកណ្តាល ៖ បុរស ២ នាក់ ស្ថិតក្នុងស្ថានភាព ស្រវឹងស្រាជោកជាំ បានបើកម៉ូតូឌុបគ្នា លឿនដូចហោះ ជ្រុលទៅបុកបង្គោលភ្លើង បណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរ រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង ១២និង៥០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០១៤ នៅត្រង់ចំណុចផ្លូវកោង ជាយក្រុងតាខ្មៅ លើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ទីដែលមានគ្រោះថ្នាក់ ចរាចរណ៍ញឹកញាប់ សឹងក្លាយជាជើងកបទៅហើយ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង ២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AD-8535 បើកបរដោយឈ្មោះ វ៉ាត វ៉ាន់ឌី អាយុ ២៨ឆ្នាំ មានទីលំនៅក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បានរងរបួសធ្ងន់ បាក់ភ្លៅខាងឆ្វេង។ រីឯអ្នករួមដំណើរមិនអាច សួរឈ្មោះបានទេ ដោយសារតែ ស្រវឹងស្រាខ្លាំងពេក បានរងរបួសស្រាល ត្រូវបាន រថយន្តសាមុយ របស់ស្នងការដ្ឋាន នគរបាលខេត្តកណ្តាល ដឹកបញ្ជូនទៅ សង្គ្រោះនៅ គ្លីនិកចាក់អង្រែ ៕
Source from: watphnom-news.com

Loading...
Loading...