ទើបតែអាយុ ១៦ឆ្នាំ ចេះប្រើល្បិចល្បួងក្មេងស្រីទៅរំលោភ មានឈាមនិងជាំប្រដាប់ភេទ
ខេត្តកំពង់ធំ ៖ ក្មេងប្រុសម្នាក់ ដែលមានអាយុទើបតែ ១៦ ឆ្នាំ ត្រូវសមត្ថកិច្ច នគរបាលស្រុកសណ្តាន់ ចាប់ឃាត់ខ្លួនពីបទ ចាប់រំលោភក្មេងស្រីអាយុ ៥ ឆ្នាំ ទៅតាមពាក្យបណ្តឹង របស់ឪពុកម្តាយកុមារីរងគ្រោះ និងកសាងសំណុំរឿង បញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្ត កាលពីល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៤ ដើម្បីចាត់ការបន្ត ។
យោងតាមពាក្យបណ្តឹង របស់ឪពុកម្តាយក្មេងស្រីរងគ្រោះ បានប្តឹងក្មេងប្រុស ឈ្មោះ គង់ សុខឃាង អាយុ ១៦ឆ្នាំ រស់នៅក្នុងឃុំឈើទាល ស្រុកសណ្តាន់ ដែលបានប្រើល្បិច លួងលោមកូនស្រីគាត់អាយុ ៥ឆ្នាំ យកទៅរំលោភសេពសន្ថវៈកាលពីរសៀល ថ្ងៃទី៣១ ខែមករា នៅចំណុចព្រៃរនាម ជិតលូអូរស្វាយ ស្ថិតក្នុងឃុំឈើទាល ស្រុកសណ្តាន់ ។
ផ្អែកតាមបណ្តឹងនេះ កម្លាំងនគរបាលស្រុកសណ្តាន់ សហការជាមួយនគរបាល ប៉ុស្តិ៍ឈើទាល បានស៊ើបអង្កេត និងចាប់ខ្លួនក្មេងប្រុស ដែលជាប់ពាក់ព័ន្ធ នឹងករណីចាប់រំលោភឈ្មោះ គង់ សុខឃាង អាយុ ១៦ឆ្នាំ រួចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត កាលពីល្ងាចថ្ងៃទី១ ខែកុម្ភៈ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ។
នៅចំពោះមុខសមត្ថកិច្ច ក្មេងប្រុសឈ្មោះ គង់ សុខឃាង បានសារភាពថា ខ្លួនពិតជាប្រព្រឹត្ត ដូចការចោទប្រកាន់មែន ប៉ុន្តែមិនបានស៊ីជម្រៅទេ ។ បើយោងតាមសាក្សីបានបញ្ជាក់ថា ក្រោយពេលកើតហេតុ នៅលើប្រដាប់ភេទ ក្មេងស្រីរងគ្រោះ ពិតជាមានឈាម និងមានស្នាមជាំ ទៀតផង ។ អង្គការកម្ពុជា ជួយស្ត្រីមានវិបត្តិ ក៏បានយកក្មេងស្រីរងគ្រោះ ទៅធ្វើកោសល្យវិច័យ នៅមន្ទីរពេទ្យខេត្ត ប៉ុន្តែលទ្ធផលយ៉ាងណានោះ នៅមិនទាន់ដឹងទេ ៕
Source from: watphnom-news.com

Loading...
Loading...