ឡានដឹកកម្មករបែកកង់ក្រឡាប់ធ្លាក់ផ្លូវ រងរបួសធ្ងន់ស្រាលជិត ១០០នាក់ ទាំងព្រឹកព្រលឹម
ខេត្តស្វាយរៀង ៖ រថយន្តដឹកកម្មករ កម្មការិនីរោងចក្រកាត់ដេរ ប្រមាណជិត ១០០ នាក់ បានបែកកង់ក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យរងរបួស ធ្ងន់និងស្រាល មានខ្លះទៀតសន្លប់ កាលពីវេលាម៉ោង ៦និង១៥ នាទី ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៤នៅលើកំណាត់ ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកកម្មករខាងលើ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រៃវែង 3A-0416 ដឹកកម្មករ កម្មការិនី ៨៦នាក់ ចេញពីភូមិប្ញស្សីព្រៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ទៅធ្វើការនៅរោងចក្រស៊ីកូ ផលិតសម្លៀកបំពាក់ ហែលទឹក ក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត។
ក្នុងចំណោមកម្មករ កម្មការិនីទាំងអស់ជិត ១០០នាក់ បានរងរបួសចំនួន ៨៦នាក់ ក្នុងនោះរបួសធ្ងន់ ១៤នាក់ បាក់ដៃ ៣នាក់ ក្រៅពីនោះរបួសស្រាល ហើយរថយន្ត បានបែកកង់មុខ ផឥ្នែងខាងស្តាំ ។ សមត្ថកិច្ចបានបន្ទោសថា ការបែកកង់នេះ បណ្តាលមកពី ដឹកលើសចំណុះ ជាហេតុបណ្តាលឱ្យ ផ្ទុះបែកកង់ខាងមុខ ក្រឡាប់ផ្ងារជើង ទៅចិញ្ចើមថ្នល់តែម្តង៕
Source from: watphnom-news.com

Loading...
Loading...