តារាស្រីៗស្រស់ស្អាត ចូលរួមប្រកួតប្រជែងយកតំណែង ព្រះមហាក្សត្រីយានីសិចស៊ីប្រចាំឆ្នាំ
កូរ៉េខាងត្បូង ៖ តាមប្រភពព័ត៌មាន កម្សាន្ត របស់បរទេស បានប្រាប់ឲ្យដឹងថា តារាស្រីកូរ៉េល្បីៗបាននាំគ្នាបង្អួត ភាពសិចស៊ីយ៉ាងចាស់ដៃ ដើម្បីប្រកួតប្រជែង យកតំណែង ព្រះមហាក្សត្រីយានី ដ៍សិចស៊ីប្រចាំឆ្នាំ២០១៣ ក្នុងប្រទេសកូរ៉េខាងត្បូងហើយគ្រប់ៗគ្នា កំពុងតាមដានមើលថា តើតារាមួយណា នឹងក្លាយជាម្ចាស់ជ័យលាភី។
ក្នុងការប្រកួតប្រជែង ដណ្តើមយកតំណែងនេះ មានការចួលរួមពីនាង Lee Hyori សមាជិកក្រុម Sunny , នាង Jessica សមាជិកក្រុម SNSD, នាង Hyorin សមាជិកក្រុម SISTAR ,នាង Suzy សមាជិកក្រុម miss A, នាង Park Shin Hye និងនាង Yoon Eun Hye ដែលពួកគេ ត្រូវបង្ហាញភាពសិចស៊ី និងសម្រស់ស្រស់ស្អាត ទាក់ទាញទស្សនិកជន នៅតាមទីសាធារណៈ និងតាមប្រព័ន្ធអនឡាញ ទូទាំំងពិភបលោក។
រូបភាពដែលត្រូវ យកមកបង្ហោះ តាមប្រព័ន្ធអនឡាញ ក្នុងការប្រកួតប្រជែង សុទ្ធសឹងតែជា រូបភាពសិចស៊ី ទាក់ទាញការចាប់អារម្មណ៍បំផុត ចំពោះទស្សនិកជន មិនថា ប្រុស ឬស្រីទេ ឲ្យតែបានឃើញ រូបភាពទាំងនេះ ធ្វើឲ្យពួកគេស្ទាក់ស្ទើរ ក្នុងការបោះឆ្នោត ឲ្យពួកនាងៗ ដែលសុទ្ធតែស្រស់ស្អាត និងសិចស៊ី៕
Source from: watphnom-news.com

Loading...
Loading...