ឃាត់ខ្លួនជនសង្ស័យ ៥នាក់ ដកហូតបានថ្នាំញៀន ៤កញ្ចប់ នៅក្បែរស្ពានព្រែកមៀវ
ខេត្តកណ្តាល ៖ យ៉ាងហោចណាស់ ថ្នាំញៀនចំនួន៤ កញ្ចប់តូច និងជនសង្ស័យ ៥នាក់ ត្រូវបាននគរបាលស្រុកលើកដែក ឃាត់ខ្លួននិងកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាន ដើម្បីចាត់ការបន្តទៅតាមនីតិវិធី កាលពីវេលាម៉ោង ២០និង ៤៥ នាទីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅចំណុចលើស្ពានព្រែកមៀវ ក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។
លោក គង់ ស៊ីដន នាយការិយាល័យ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញ ពីលោកស្នងការ និងមានការណែនាំបន្ថែម ពីលោកស្នងការរង ទទួលផែន គ្រឿងញៀន លោកបានឲ្យកម្លាំងមូលដ្ឋាន ធ្វើការស្រាវស្រាវ យ៉ាងស្វិតស្វាញ និងដោយមានកិច្ចសហការល្អ ពីប្រជាពលរដ្ឋផងនោះ ទើបកម្លាំងរបស់លោក ឃាត់ខ្លួនជនសង្ស័យបាន ៥នាក់ រួមនិងវត្ថុតាងថ្នាំញៀន ប្រភេទម៉ាទឹកកក ៤កញ្ចប់តូច និងម៉ូតូពីគ្រឿងផងដែរ។ បច្ចុប្បន្ននេះ ជនសង្ស័យទាំង ៥នាក់ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋាន ដើម្បីចាត់ការបន្តតាមនីតិវិធី៕
Source from: watphnom-news.com

Loading...
Loading...