ល្បែងកន្ទុយលេខនៅខេត្តកំពត កំពុងរីកដូចផ្សិត សង្ស័យសមត្ថកិច្ចពាក់ព័ន្ធត្រូវថ្នាំអស់ហើយ
ខេត្តកំពត ៖ បច្ចុប្បន្ននេះល្បែងកន្ទុយលេខ កំពុងពេញនិយម នៅគ្រប់បណ្តាស្រុក នៅទូទាំងខេត្តកំពត ហើយមេកន្ទុយលេខនិមួយៗ បើកលេងឡើងដុះស្លែទៅហើយ គេមិនដែលឃើញ អាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការបង្ក្រាបម្តងណាឡើយ។ ប្រជាពលរដ្ឋនៅខេត្ត កំពត បានអោយដឹងថា មេស៊ីសងកន្ទុយលេខមានពី ៦ទៅ៧ នាក់ បានជួលកូនដៃអោយដើរ លក់លេខ ប្រមូលលុយរាប់សិបនាក់ ជារៀងរាល់ថ្ងៃ ដើម្បីឡើងទៅឲ្យមេស៊ីសង ដោយមិនខ្លាចសមត្ថកិច្ចណាមួយ បកស្បែកនោះទេ ។
ប្រជាពលរដ្ឋបានរាយការណ៍ទៀតថា ថ្វីដ្បិតតែសមត្ថកិច្ច បានរិតបន្តឹងមិនអនុញ្ញាត អោយមានការបង្កើតអាជីវកម្ម ល្បែងកន្ទុយលេខ ក៏ពិតមែន ក៏នៅតែមានគេលួចលេង ស៊ីសងដោយចំហ ហើយមេកន្ទុយលេខមួយចំនួន អួតក្អេងក្អាងថា គ្មានអ្នកណាហ៊ានប៉ះពាល់ ពួកគេឡើយព្រោះពួកគេ បានបង់លុយ អោយប៉ូលិស ប៉េអឹម រួចរាល់អស់ហើយ។ ដូចជាមេស៊ីសង កន្ទុយលេខ ឈ្មោះ ហ៊ ជាមេកន្ទុយលេខធំជាងគេ នៅផ្សារកំពង់ត្រាច និងលោកគ្រូ ងន លី ជានាយកសាលា ព្រះបិតាជាតិ និងឈ្មោះចែ ក្តៀប អាបញ្ញា អាប្រុស កំពុងបើកធ្វើមេកន្ទុយលេខ យូឆ្នាំមកហើយ ពុំដែលឃើញសមត្តកិច្ចបង្ក្រាបសោះ ប្រហែលជាសមត្ថកិច្ច ត្រូវថ្នាំសណ្តំហើយ ទើបសម្ងំសុខស្រួលយ៉ាងនេះ។
ដោយឡែក អ្នកធ្វើអាជីវកម្ម ល្បែងកន្ទុយលេខ មួយចំនួនទៀត មានដូចជាលោក រត នៅព្រែកចាក ដែលជាមេកន្ទុយលេខ ធំជាងគេ នៅតំបន់ព្រំដែន ច្រកព្រែកចាក ។ គេបាន និយាយទៀតថា ក្រៅពីល្បែងកន្ទុយលេខ គឺនៅមានល្បែងផ្សេងទៀត ហើយមេឆ្នោតឈ្មោះ ហ៊ នៅផ្សារកំពង់ត្រាច ចាំប្រមូលលុយកន្ទុយលេខ ពីកូនដៃជារៀងរាល់ថ្ងៃ ដោយមានកូនដៃប្រហែល ៥០នាក់ ផងដែរ។ ប្រជាពលរដ្ឋដែលនិយម ល្បែងកន្ទុយលេខ បានលើកឡើងថា មេឆ្នោតឈ្មោះ ហ៊ អួតក្រអឺតក្រទមខ្លាំងណាស់ សមត្ថកិច្ចណាចាប់ ក៏មិនខ្លាចដែរ ។
លោក ខូយ ឃុនហ៊ូ អភិបាលខេត្តកំពត បានប្រាប់អ្នកយកព័ត៌មាន តាមទូរសព្វ័ថា លោកនឹងព្យាយាមបង្ក្រាប ដោយមិនទុកអោយ មានល្បែស៊ីសង យ៉ាងអនាធិបតេយ្យ បែបនេះឡើយ។លោក ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការរងខេត្តកំពត បានអោយដឹងថា លោកនឹងព្យាមយាម បង្ក្រាបបន្តិចម្តងៗ អោយទល់តែអស់។ គួរបញ្ជាក់ផងដែរថា មេកន្ទុយលេខ នៅផ្សារកំពង់ត្រាច បើកលេងមិនខ្លាចញញើត សមត្ថកិច្ចបន្តិចសោះ ព្រោះមេកន្ទុយលេខ បានយកលុយយកទៅបង់ឲ្យសមត្ថកិច្ច ក្នុងការសូកប៉ាន់ តាមរបៀបពុករលួយ ទើបគ្មាននរណាអើពើបង្ក្រាប៕ ដោយ អ៊ួងវឹង
Source from: watphnom-news.com

Loading...
Loading...