ឪពុកនាំទៅស្រោចទឹករំដោះគ្រោះបាន ២ដង ឡើងទៅចង.ក លើមែកស្វាយកម្ពស់ ៤ម៉ែត្រ
ខេត្តកណ្តាល ៖ ជនរងគ្រោះម្នាក់បានធ្វើអត្តឃាត ដោយយកក្រមាចងក ភ្ជាប់ទៅនឹងមែកស្វាយកម្ពស់ ៤ម៉ែត្រ ដើម្បីបញ្ចប់ជីវិត ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ រស់នៅជិតខាង និងនគរបាលមូលដ្ឋាន ចុះទៅត្រួតពិនិត្យ កាលពីវេលាម៉ោង ២៤និង០០ នាទីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចេង ភារុន ភេទប្រុស អាយុ ១៨ឆ្នាំ មានមុខរបរជាកសិករស់ នៅក្នុងភូមិ-ឃុំ កើតហេតុខាងលើ ។ ក្រុមគ្រួសារបានឲ្យដឹងថា កាលពី ៥ថ្ងៃមុន ជនរងគ្រោះបាននិយាយប្រាប់គ្រួសារថា គេយល់សុបិន្ត មិនល្អទាល់តែសោះ ក្រោយមកឪពុកក៏បាន នាំជនរងគ្រោះ យកទៅឲ្យព្រះសង្ឃស្រោចទឹក រំដោះគ្រោះចេញ ដោយស្រោចទឹកបាន ២លើក ។
លុះដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានសុំ ទៅមើលគេរាំធុងបាស់ ដោយទៅជាមួយ អ្នកភូមិចំនួន ២នាក់ ផ្សេងទៀត។ រហូតដល់ម៉ោងខាងលើ ទើបប្រទះឃើញ ជនរងគ្រោះបានចងក ស្លាប់បាត់ទៅហើយ ក៏ប្រាប់នគរបាលមូលដ្ឋាន ឲ្យចុះមកពិនិត្យសាកសព ហើយនគរបាល ក៏បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមព្រៃណី ដោយសន្និដ្ឋានថា ជនរងគ្រោះពិតជា បានធ្វើអត្តឃាតសម្លាប់ខ្លួន ប្រាកដមែន៕
Source from: watphnom-news.com

Loading...
Loading...