ភាស៊ីនៅផ្សារច្បារអំពៅត្រូវបានគេយកជាក់ស្តែងលើសពីសៀវភៅបន្ទុក
មានប្រិយមិត្តអ្នកអានម្នាក់បានប្រាប់គេហទំព័រសារព័ត៌មានដើមត្នោត(WWW.DTN7.COM)ថា កាលពីថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០១៤កន្លងមក គាត់បានទៅផ្សារច្បារអំពៅ ហើយបានផ្ញើទោចក្រយានយន្តនៅទីនោះ ដោយមានដាក់ស្លាកថ្លៃផ្ញើទោចក្រយានយន្តក្នុង១លើកចំនួន៣០០រៀល ព្រមទាំងបានបញ្ជាក់ទៀតថា បើភ្នាក់ងារភាស៊ីយកថ្លៃលើសពីសៀវភៅបន្ទុក នឹងត្រូវទទួលខុសត្រូវចំពោះមុខសាលារាជធានីភ្នំពេញ ។
ប្រិយមិត្តអ្នកអានរូបនោះបានបន្តឲ្យដឹងថា ជាក់ស្តែងនៅពេលគាត់យកទោចក្រយានយន្តចេញពីផ្សារមកវិញ ត្រូវបានភ្នាក់ងារភាស៊ីផ្សារច្បារអំពៅយកថ្លៃផ្ញើទោចក្រយានយន្តចំនួន៥០០រៀល ខណៈដែលអ្នកផ្ញើទោចក្រយានយន្តផ្សេងទៀតរអ៊ូររទាំថា ប្រកាសចេះតែប្រកាស ស្លាកចេះតែដាក់ រីឯជាក់ស្តែងយកថ្លៃលើសពីសៀវភៅបន្ទុកដដែល ។
នេះគឺជាព័ស្តុតាងមួយដែលឆ្លុះបញ្ចាំងឲ្យឃើញថា ទ្រឹស្តីនិងការអនុវត្តជាក់ស្តែងនៅកម្ពុជាមានរូបភាពផ្ទុយគ្នាស្រឡះ មិនស័ក្តិនឹងប្រើពាក្យថា នីតិរដ្ឋនៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រីទាល់តែសោះ ៕
Source from: www.dtn7.com

Loading...
Loading...