ធ្លាក់យន្តហោះឥណ្ឌាសម្លាប់មនុស្ស៥នាក់ក្នុងបេសកកម្មស្វែងរកយន្តហោះម៉ាឡេស៊ីដែលបាត់ខ្លួន
ប្រភពព័ត៌មានស៊ីនហួរបស់ចិន បានផ្សាយឲ្យដឹងកាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០១៤ម្សិលមិញនេះថា យន្តហោះទ័ពអាកាសរបស់ប្រទេសឥណ្ឌាមួយគ្រឿងបានធ្លាក់នៅភាគខាងលិចរដ្ឋ Rajasthan ប្រទេសឥណ្ឌា បណ្តាលឲ្យមនុស្ស៥នាក់បានស្លាប់បាត់បង់ជីវិត ខណៈយន្តហោះនេះកំពុងបំពេញបេសកកម្មស្វែងរកយន្តហោះក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីដែលបានបាត់ខ្លួនជាង២០ថ្ងៃកន្លងមក ។
យន្តហោះទ័ពអាកាសឥណ្ឌាដែលត្រូវបានគេយកមកប្រើប្រាស់សម្រាប់ស្វែងរកយន្តហោះដឹកអ្នកដំណើរប្រភេទ Boeing777-200 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី មានជើងហោះហើរ MH370 ជាមួយនឹងមនុស្សចំនួន២៣៩នាក់ក្នុងយន្តហោះ ដែលបានបាត់ខ្លួនរកមិនទាន់ឃើញទល់បច្ចុប្បន្ននោះ មានឈ្មោះ C-130J Super Hercules ហើយវាបានធ្លាក់សម្លាប់មនុស្សអស់ចំនួន៥នាក់ដ៏គួរឲ្យសោកសៅ និងសោកស្តាយបំផុត ៕
Source from: www.dtn7.com

Loading...
Loading...