ក្រុមហ៊ុនជប៉ុនមានគម្រោងទិញយន្តហោះ៧០គ្រឿងពីក្រុមហ៊ុន Boeing និងក្រុមហ៊ុន Air Bus មុនពេលជប៉ុនធ្វើម្ចាស់ផ្ទះប្រកួតកីឡាអូឡាំពិក
បណ្តាញព័ត៌មានបរទេសបានផ្សព្វផ្សាយឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនឈ្មោះ All Nippon Airways(ANA) មានគម្រោងទិញយន្តហោះថ្មីចំនួន៧០គ្រឿង ដោយចំនួនជាងពាក់កណ្តាលពីក្រុមហ៊ុន Boeing និងចំនួនជិតពាក់កណ្តាលទៀតពីក្រុមហ៊ុន Air Bus ដោយយន្តហោះប្រភេទ Boeing ស៊េរីថ្មីនឹងផ្តល់សេវាកម្មលើផ្លូវហោះហើរអន្តរជាតិយ៉ាងទូលំទូលាយ ខណៈពេលយន្តហោះ Air Bus នឹងផ្តល់សេវាកម្មទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ។
ក្រុមហ៊ុន ANA របស់ជប៉ុនបានឲ្យដឹងថា ក្រុមហ៊ុនមានគម្រោងទិញយន្តហោះចំនួន៤០គ្រឿងពីក្រុមហ៊ុន Boeing និងចំនួន៣០គ្រឿងទៀតពីក្រុមហ៊ុន Air Bus ដែលមានតម្លៃសរុបប្រមាណជិត១៧ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើការពង្រីកជើងហោះហើរនៅមុនពេលជប៉ុនធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិកក្នុងក្រុងតូក្យូនៅឆ្នាំ២០២០ខាងមុខ ៕
Source from: www.dtn7.com

Loading...
Loading...