រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ប្រកាសបញ្ឈប់ការយកពិន្ទុប្រឡងឆមាសបូកជាមួយពិន្ទុប្រឡងថ្នាក់ជាតិ
ថ្លែងកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ម្សិលមិញនេះ ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ចាប់ពីឆ្នាំ២០១៤តទៅ ក្រសួងអប់រំ យុវជន និងកីឡា មិនតម្រូវឲ្យយកពិន្ទុប្រឡងឆមាសមកបូកបញ្ចូលពិន្ទុសម្រាប់ប្រឡងថ្នាក់ជាតិ ចំពោះការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១២ ឬហៅថាប្រឡងបាក់ឌុបបច្ចុប្បន្ន) របស់សិស្សានុសិស្សតទៅទៀតឡើយ ដើម្បីធានាបាននូវយុត្តិធម៌ តម្លាភាព ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។
គួរបញ្ជាក់ជូនថា នាពេលកន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានតម្រូវឲ្យបេក្ខជនជាសិស្សានុសិស្សដែលមានឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ ត្រូវតែមានពិន្ទុបានមកពីការបូកមធ្យមភាគនៃលទ្ធផលប្រឡងឆមាសទាំងពីរលើក ជាមួយនឹងពិន្ទុក្នុងការប្រឡងថ្នាក់ជាតិ ។ លក្ខខណ្ឌនៃការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា បែបនេះ បានផ្តល់ឱកាសឲ្យមានការសូកប៉ាន់ពីសំណាក់សិស្សានុសិស្សជូនទៅលោកគ្រូ អ្នកគ្រូប្រចាំថ្នាក់ និងនាយកសាលា ដើម្បីយកពិន្ទុពីសាលាឲ្យបានខ្ពស់ ងាយស្រួលបូកបន្ថែមជាមួយនឹងលទ្ធផលនៃការប្រឡងថ្នាក់ជាតិ ពោលគឺអាចមានឱកាសបង្កប់ដោយអំពើពុករលួយតាមគ្រប់រូបភាព ៕
Source from: www.dtn7.com

Loading...
Loading...