មិនដឹងជាមានទុក្ខអ្វី មកពីស្រោចទឹករំដោះគ្រោះ ចងកសម្លាប់ខ្លួនបានសម្រេចតាមបំណង
ខេត្តកណ្តាល ៖ បុរសម្នាក់ពេលប្រពន្ធមិននៅផ្ទះ បានលួចចង.កស្លាប់ដូចបំណង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង៣០ នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ នៅផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិសេរីសុខា ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយគេពុំដឹងថា ជនរងគ្រោះមានវិបត្តិអ្វីនោះទេ ចេះតែនិយាយប្រាប់ប្រពន្ធថា មិនចង់រស់ទេ ចង់តែស្លាប់ ហើយដោយខ្លាចប្តីត្រូវអំពើគេ ប្រពន្ធបាននាំបុរសជាប្តី ទៅស្រោចទឹក ពេលត្រឡប់មកវិញ ក៏ជួបរឿងអាក្រក់ បែបនេះតែម្តង។
ជនរងគ្រោះមានឈ្មោះ ឆេត ជាយ អាយុ ៣៦ឆ្នាំ មុខរបរកសិករ មានទីលំនៅ ក្នុងភូមិសេរីសុខា ឃុំដំណាក់អំពិល ស្រុកអង្គស្នួល បានប្រើប្រាស់ខ្សែអង្រឹងចង.ក ភ្ជាប់ជាមួយធ្នឹមផ្ទះ។ នៅមុនពេលកើតហេតុប៉ុន្មានថ្ងៃ ជនរងគ្រោះ មានឈ្មោះ ឆេត ជាយ ចេះតែនិយាយរអ៊ូររទាំ ប្រាប់ប្រពន្ធរបស់គេថា “រាល់ថ្ងៃមិនចង់រស់ទេ គឺចង់តែងាប់ ឲ្យផុតពីលោកនេះ ” ។ ក្រោយពីបានឮប្តីនិយាយយ៉ាងដូច្នេះ ប្រពន្ធក៏បានពិភាក្សា ជាមួយឪពុកម្តាយ នាំជនរងគ្រោះ ទៅឲ្យព្រះសង្ឃស្រោចទឹក រំដោះគ្រោះ។
បន្ទាប់ពីស្រោចទឹកហើយនោះ ជនរងគ្រោះពុំបាននិយាយ រឿងចង់ងាប់ទៀតទេ ហើយស្ត្រីជាប្រពន្ធ និងឪពុកម្តាយ ក៏លែងចាប់អារម្មណ៍ ទៅលើជនរងគ្រោះ រហូតមកដល់ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ វេលាម៉ោងប្រមាណ ៥ទៅ៦ ព្រឹក ក្រុមគ្រួសារជនរងគ្រោះ បាននាំគ្នាចេញពីផ្ទះទៅមើល យោធាសមយុទ្ធ លោតឆ័ត្រយោង នៅសល់តែជនរងគ្រោះម្នាក់ឯង ។ ក្រោយពីមើលចប់ ក៏បាននាំគ្នាត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញជនរងគ្រោះចង.ក ជាមួយខ្សែអង្រឹងជាប់ធ្នឹមផ្ទះ ស្លាប់បាត់ទៅហើយ ៕
Source from: watphnom-news.com

Loading...
Loading...