ឆក់កាបូបស្រីៗវេលាទៀបភ្លឺ ត្រូវអ្នកដំណើរចាប់វាយស្ទើរស្លាប់ ទើបប្រគល់ឲ្យប៉ូលីស
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ២ នាក់ ត្រូវប្រជាពលរដ្ឋ ព័ទ្ធចាប់បាននិងវាយ បណ្តាលឲ្យរងរបួសស្ទើរស្លាប់ ទើបហៅសមត្ថកិច្ចមូលដ្ឋាន ឲ្យមកទទួលយកទៅ កសាងសំណុំរឿង កាលពីវេលាម៉ោង ៣និង១០ នាទីទៀបភ្លឺ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅចំណុចក្រោម ស្ពានអាកាស៧មករា ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះ ២នាក់ ជិះម៉ូតូមួយគ្រឿង តាមផ្លូវបេតុង ក្បែរវត្តទួលសង្កែ ស្រាប់តែមានជនសង្ស័យ ២នាក់ ស្លៀកពាក់ស៊ីវិល ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AB-6489 មកធ្វើសកម្មភាព ឆក់យកកាបូបស្ពាយ ពីនារីរងគ្រោះ បានសម្រេច ហើយព្យាយាមបើករត់គេចខ្លួន តាមបណ្តោយផ្លូវលេខ៥៩៨ រហូតមកដល់ ក្រោមស្ពានអាកាស ៧មករា ក៏ត្រូវបុរសម្នាក់ ដែលជិះម៉ូតូដេញពីក្រោយ ធាក់ផ្តួលម៉ូតូរបស់ជនសង្ស័យ បណ្តាលឲ្យដួលប្រាវទៅនឹងថ្នល់។
ភ្លាមៗនោះជនសង្ស័យម្នាក់ បានរត់គេចខ្លួនបាត់ស្រមោលឈឹង ចំណែកជនសង្ស័យម្នាក់ទៀត ត្រូវប្រជាពលរដ្ឋ និងអ្នកដំណើរ រួមដៃគ្នាចាប់បាន ស្វាគមន៍ម្នាក់មួយដៃ មួយជើង បណ្តាលឲ្យរងរបួស ខ្ទេចមុខរងរបួសធ្ងន់ធ្ងរ ។ យោងតាមចម្លើយសារភាព របស់ជនសង្ស័យ និងពាក្យបណ្តឹង របស់ជនរងគ្រោះ សមត្ថកិច្ចបានសម្រេច បញ្ជូនខ្លួនជនសង្ស័យ ទៅឃុំបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ រង់ចាំបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕
Source from: watphnom-news.com

Loading...
Loading...