សំណុំរឿងអាថ៌កំបាំងដែលម្ចាស់ចំការ ដាក់អន្ទាក់ឆក់កម្មករស្លាប់ រៀបចំបញ្ជូនទៅតុលាការ
ខេត្តបាត់ដំបង៖សមត្ថកិច្ចនគរបាលស្រុករតនៈមណ្ឌលបានទម្លាយនិងកំពុងកសាងសំណុំរឿងករណីដែលម្ចាស់ចំការដាក់អន្ទាក់សត្វឆក់អ្នកយាមចំការស្លាប់ខេត្តបាត់ដំបង ៖ សមត្ថកិច្ចនគរបាល ស្រុករតនៈមណ្ឌល បានទម្លាយនិងកំពុងកសាងសំណុំរឿង ករណីដែលម្ចាស់ចំការ ដាក់អន្ទាក់សត្វ ឆក់អ្នកយាមចំការស្លាប់ បញ្ជូនទៅតុលាការ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ ដើម្បីចាត់ការតាមនីតិវិធី ហើយរឿងនេះ ប្រកបដោយភាពអាថ៌កំបាំង សូម្បីតែលោកស្នងការ ក៏មិនបានទទួលព័ត៌មាននោះដែរ។
សាក្សីបានឲ្យដឹងថា កាលពីម៉ោង ៣យប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៤ នៅចំណុចដីចំការភ្នំស្រង់ ភូមិឃុំស្តៅ ស្រុករតនៈមណ្ឌល មានករណីឆក់ខ្សែភ្លើងអន្ទាក់ បណ្តាលអោយស្លាប់មនុស្សម្នាក់។ បុរសរងគ្រោះ ដែលឆក់ខ្សែភ្លើងអន្ទាក់ស្លាប់ មានឈ្មោះ គង់ រ៉ាន់ អាយុ ២៦ឆ្នាំ ជាកម្មករយាមចំការ មានទីលំនៅក្នុងភូមិបឹងក្រសា ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ចំណែកម្ចាស់ចំការ មានឈ្មោះ ថា សុផត អាយុ ២៦ឆ្នាំ មានទីលំនៅ ក្នុងភូមិកើតហេតុ។
សាក្សីបានបញ្ជាក់ថា ជារៀងរាល់យប់ ម្ចាស់ចំការបានកែច្នៃ ដាក់អន្ទាក់ចាប់សត្វជ្រូកព្រៃ ហើយចៃដន្យនៅយប់កើតហេតុ ជនរងគ្រោះជាកម្មករ ត្រូវម្ចាស់ស្រែកហៅ អោយទៅជួបក៏ដើរទៅទាក់ខ្សែអន្ទាក់ ឆក់ស្លាប់តែម្តង។ ស្ត្រីជាប្រពន្ធ ក្រោយពេលទទួលដំណឹងថា ប្តីស្លាប់បានទៅប្តឹង សមត្ថកិច្ចនគរបាល ហើយពេលធ្វើបុណ្យ ជនបង្កជាម្ចាស់ចំការ បានយកប្រាក់មកចូលបុណ្យសព និងអោយប្រពន្ធជនរងគ្រោះ ដកបណ្តឹងទើបរឿងនេះ ប្រែជាស្ងាត់អាថ៌កំបាំង។
ពាក់ព័ន្ធករណីនេះ លោក ឃុំ សយ អធិការស្រុករតនៈមណ្ឌល បានអោយដឹងថា ពិតជាមានរឿងដាក់សត្វ ឆក់មនុស្សស្លាប់មែន ហើយម្ចាស់អន្ទាក់ បានទៅចូលរួមធ្វើបុណ្យ តាមប្រពៃណី ហើយរូបលោកកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី។ ពាក់ព័ន្ធករណីនេះ ខាងស្នងការ និងថ្នាក់លើដែលទទួលបន្ទុក មិនបានទទួលលព័ត៌មានច្បាស់ការណាមួយ ពីស្រុករតនៈមណ្ឌលឡើយ ព្រោះមានអាថ៌កំបាំង និងសង្ស័យថា ថ្នាក់ក្រោមភ្លេចរាយការណ៍ ប្រុងបញ្ចប់រឿងស្ងាត់ៗ៕ ដោយ សុខជា
Source from: watphnom-news.com

Loading...
Loading...