ប្រទះឃើញសពបុរសម្នាក់នៅក្នុងប្រឡាយទឹក ក្បែរផ្លូវហាណូយ មិនស្គាល់អត្តសញ្ញាណ
រាជធានីភ្នំពេញ ៖ សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញ នៅក្នុងប្រឡាយទឹក ក្បែរចិញ្ចើមផ្លូវ ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ទៅចោមរោមមើល កាលពីវេលាម៉ោង ៣និង៣០ នាទីរសៀល ថ្ងៃទី២១ ខែមីនាឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវហាណូយ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សាកសពជនរងគ្រោះ ពុំទាន់ត្រូវបានស្គាល់ អត្តសញ្ញាណឡើយ ដោយស្លៀកខោលីអូពណ៌ទឹកប៊ិច សម្បុរខ្មៅ អាយុប្រហែល ២០ឆ្នាំ ។ សាក្សីបានឲ្យដឹងថា ខណៈប្រជាពលរដ្ឋ ធ្វើដំណើរតាម បណ្តោយផ្លូវហាណូយ ប្រទះឃើញសាកសពជនរងគ្រោះ ក្នុងប្រឡាយទឹក ក៏បានរាយការណ៍ ឲ្យសមត្ថកិច្ចចុះមកពិនិត្យ ។ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើកោសល្យវិច័យ ដើម្បីស្វែងរកអត្តសញ្ញាណ ជនរងគ្រោះ និងទំនាក់ទំនងទៅកាន់ក្រុមគ្រួសារ ៕
Source from: watphnom-news.com

Loading...
Loading...