ផ្ទុះកំប៉ុងហ្គាសក្នុងហាង ស៊ុបពពែតាឃុន 7up ខ្ទាតទឹកស៊ុបស្រោចលើភ្ញៀវ របួសធ្ងន់ស្រាល
រាជធានីភ្នំពេញ ៖ មនុស្សប្រុស-ស្រី ៣ នាក់ បានរងរបួសធ្ងន់ និងស្រាល ដោយសារកំប៉ុងហ្គាស ក្នុងចង្ក្រានតូច កម្ដៅឆ្នាំងស៊ុប ផ្ទុះខ្ទាតទាំងទឹកស៊ុប ស្រោចមកលើខ្លួន ខណៈដែលពួកគេកំពុងអង្គុយហូបស៊ុប ជាលក្ខណៈគ្រួសារ កាលពីវេលាម៉ោងជិត ៨យប់ ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៤ នៅក្នុងហាងដែលមានយីហោ " ស៊ុបពពែតាឃុន 7up " តាមផ្លូវលេខ២៣២ កែងផ្លូវលេខ ១១១ ស្ថិតនៅក្នុង សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា គេឃើញមនុស្សប្រុសស្រី ៥ នាក់ បានចូលមកហូបស៊ុប នៅក្នុងហាងខាងលើ។ នៅពេលហូបបានមួយសន្ទុះ ស្រាប់តែឮសូរផ្ទុះកំប៉ុងហ្គាស ដែលដាក់សម្រាប់កម្តៅឆ្នាំងស៊ុប ធ្វើឱ្យខ្ទាតកំប៉ុងហ្គាស និងទឹកស៊ុបក្តៅៗ មកប៉ះចំមនុស្សប្រុស ស្រី ៣ នាក់ បណ្តាលឱ្យរបួសធ្ងន់ស្រាល។ ជនរងគ្រោះ ត្រូវបានគេដឹកយកទៅ ព្យាបាលនៅមន្ទីរពេទ្យ ហើយសមត្ថកិច្ច បានចុះអន្តរាគមន៍ផងដែរ និងឃើញម្ចាស់ហាង បានសម្រួលគ្នា ជាមួយគ្រួសារជនរងគ្រោះ៕
Source from: watphnom-news.com

Loading...
Loading...