ក្មេងស្រីនាំគ្នាទៅលេងមាត់ទឹករណ្តៅដីដ៏ជ្រៅ លង់ស្លាប់ ២នាក់ ជាបងប្អូនភ្លោះគួរឲ្យសង្វគ
រាជធានីភ្នំពេញ ៖ កុមារីអាយុ ៨ ឆ្នាំ ដែលត្រូវជាកូនភ្លោះផងដែរនោះ បានលង់ទឹកស្លាប់ ទាំង ២នាក់ បងប្អូន បន្ទាប់ពីពួកគេ រួមនឹងក្មេងស្រីម្នាក់ទៀត ដែលជាអ្នកភូមិជាមួយគ្នា បានដើរទៅលេងនៅមាត់រណ្តៅដី ឃើញកេសស្នោរអណ្តែតក្នុងទឹក នាំចុះស្រង់យកលេង ផុតដៃផុតជើងឡើងវិញមិនរួច ពេលដែលឪពុកទៅជួយ រាវរកស្រាប់តែឃើញកូន ស្លាប់បាត់ទៅហើយ ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋជិតខាង និងនគរបាល ចុះទៅពិនិត្យ កាលពីវេលាម៉ោង ១៣និង១៥ នាទីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅក្នុងរណ្តៅដី ភូមិ តានួន សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។
នគរបាលឲ្យដឹងថា កុមារីរងគ្រោះ មានឈ្មោះ ឆឺន ចាន់លីយ៉ា អាយុ ៨ឆ្នាំ និងឈ្មោះ ឆឺន ចាន់តារ៉ា ភេទស្រីអាយុ ៨ឆ្នាំ មានឪពុកឈ្មោះ ឆន ប៊ុនធី អាយុ ៤១ឆ្នាំ មានមុខរបរ ជាកម្មករោងចក្រ ម្តាយឈ្មោះ លី វាសនា អាយុ ៣១ឆ្នាំ មានមុខរបរជា កម្មការិនីរោងចក្រ អ្នកទាំង ២ ស្នាក់នៅក្នុងភូមិត្រពាំងពោធិ៍ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងមានស្រុកកំណើតនៅភូមិជើងស្នុក ឃុំត្រាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។
សាក្សីឲ្យដឹងថា មុនពេលកើតហេតុ កុមារីរងគ្រោះទាំង២ នាក់បងប្អូន រួមក្មេងស្រីម្នាក់ទៀត រស់នៅក្នុងភូមិជាមួយគ្នា បានដើរទៅលេងនៅម្តុំ មាត់រណ្តៅដីខាងលើ ពេលទៅដល់កុមារីរងគ្រោះទាំង២ បានឃើញកេសស្នោរអណ្តែត ក្នុងទឹករណ្តៅដី ពេលនោះពួកគេ ក៏បានចុះទៅស្រង់លេង។ លុះពេលចុះទៅស្រាប់តែ ផុតដៃផុតជើងឡើងវិញមិនរួច រីឯក្មេងស្រីម្នាក់ទៀតដែលនៅឈរមាត់រណ្តៅដីនោះ ឃើញដូច្នេះ ក៏រត់ទៅប្រាប់អ្នកភូមិ ហើយឪពុកកុមារីរងគ្រោះបានប្រញាប់មកជួយកូន ប៉ុន្តែអ្វីៗហួសពេល អស់ទៅហើយ៕
Source from: watphnom-news.com

Loading...
Loading...