កម្មករដួលសន្លប់ជិត ១៥០នាក់ បន្ទាប់ពីការចាក់ធុងបាស់រាំលេង និងហូបបាយជុំគ្នា
រាជធានីភ្នំពេញ ៖ កម្មករកម្មការិនី នៅក្នុងរោងចក្រចំនួន២ គឺរោងចក្រ សេនជូវ និងរោងចក្រ ដាក្វាន់ ដែលជាសាខាថៅកែតែមួយ បានបន្តរាគរូស និងដួលសន្លប់ ជាបន្តបន្ទាប់ កើនឡើងដល់ ១៣៧ នាក់ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៤ដែលរោងចក្រទាំង ២នេះ មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បើតាមសេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា បន្ទាប់ពីមានកម្មករទាំង ២ រោងចក្រ នៅតែបន្តការដួលសន្លប់ ជាបន្តបន្ទាប់ ឈានចូលថ្ងៃទី៣ មានកម្មករដួលកើនឡើង ប្រមាណជិត ១៤០ នាក់ ហើយត្រូវបានថៅកែរោងចក្រ និងសមត្ថកិច្ច បញ្ជូនទៅកាន់មន្ទីរពេទ្យឯកជន និងពេទ្យរដ្ឋភ្លាមៗដែរ។ នៅពេលនេះ សមត្ថកិច្ច និងថៅកែរោងចក្រ បានសហការគ្នា ដើម្បីស្រាវជ្រាវរកមូលហេតុ ដែលបណ្តាលឲ្យ មានកម្មករដួលសន្លប់បែបនេះ។
យ៉ាងណាក៏ដោយ កាលពីយប់ថ្ងៃទី១ ខែមេសា កម្មករ កម្មការិនី រោងចក្រទាំង២ ខាងលើ បានជួបជុំគ្នា រៀបចំធ្វើកម្មវិធី ចាក់ធុងបាស់ រាំលេង និងហូបបាយជុំគ្នា លុះឈាន ចូលថ្ងៃទី២ និងទី៣ ខែមេសា ឆ្នាំ២០១៤ ស្រាប់តែមានមានកម្មករដួលសន្លប់ ប្រមាណជិត ២៥០នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ហើយមូលហេតុពិត ដែលនាំឲ្យមានការដួលសន្លប់នេះ នៅមិនទាន់ដឹងនៅឡើយទេ៕
Source from: watphnom-news.com

Loading...
Loading...