នារីវ័យក្មេងរងចាំម៉ូយ មកទិញគ្រឿងញៀននៅទីងងឹត ត្រូវប៉ូលីសឃាត់ខ្លួនយកទៅសួរនាំ
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ បានឃាត់ខ្លួនស្ត្រីម្នាក់ ពីបទជួញដូរគ្រឿងញៀនខុសច្បាប់ នៅលើផ្លូវឌឿងហែម មុខផ្ទះគ្មានលេខ តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីវេលាម៉ោង៦និង១៥ នាទីល្ងាចថ្ងៃទី៣១ ខែមីនា ២០១៤ នៅពេលដែលសមត្ថកិច្ច កំពុងជិះម៉ូតូដើរល្បាត ក្នុងតាមមូលដ្ឋាន។
ស្ត្រីសង្ស័យមានឈ្មោះចាន់ ធី ហៅអ៊ីវ៉ា អាយុ ២១ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ នៅមុនពេលឃាត់ខ្លួន កម្លាំងនគរបាល ប៉ុស្តិ៍ដើមថ្កូវ កំពុងជិះម៉ូតូដើរល្បាត តាមមូលដ្ឋាន តាមផ្លូវឌឿងហែម មុខផ្ទះគ្មានលេខ ក៏ប្រទះឃើញស្ត្រីម្នាក់ ឈរនៅកន្លែងងងឹត ហើយដោយមានការសង្ស័យ នគរបាល ក៏បានហៅសាកសួរ និងឆែកឆេរ រកឃើញថ្នាំញៀន ប្រភេទម្សៅក្រាមសថ្លា ម៉ាទឹកកក ចំនួន ៤កញ្ចប់តូច ដាក់ក្នុងការបូបដៃតូចមួយ ពណ៌សលាយឆ្នូតស ដែលជនសង្ស័យបានបោះចោល ជាងកន្លះម៉ែត្រពីខ្លួន ឈានដល់ការឃាត់ខ្លួន នាំទៅប៉ុស្តិ៍ភ្លាមៗតែម្តង៕
Source from: watphnom-news.com

Loading...
Loading...