ខឹងប្រពន្ធវាយក្បាលមួយអង្រែបុកគ្រឿង ទាញពូថៅកាប់សងសឹក ហើយរត់ចោលស្រុក
ខេត្ដកំពង់ចាម៖ផ្តើមចេញពីភ្លើងប្រចណ្ឌបង្កទៅជាជម្លោះនៅក្នុងគ្រួសារហើយស្ត្រីជាប្រពន្ធតែងតែបង្កជម្លោះជាមួយប្ដីប្រកែកយកឈ្នះរាល់លើកដោយសារបុរសជាប្ដីតែងតែអត់ឱនឱ្យភរិយារបស់ខ្លួន ខេត្ដកំពង់ចាម ៖ ផ្តើមចេញពីភ្លើងប្រចណ្ឌ បង្កទៅជាជម្លោះនៅក្នុងគ្រួសារ ហើយស្ត្រីជាប្រពន្ធ តែងតែបង្កជម្លោះជាមួយប្ដី ប្រកែកយកឈ្នះរាល់លើក ដោយសារបុរសជាប្ដី តែងតែអត់ឱនឱ្យភរិយារបស់ខ្លួន ប៉ុន្ដែនៅថ្ងៃចុងក្រោយ ប្រហែលជាប្រពន្ធលេងជ្រុលដៃ ដោយយកអង្រែបុកគ្រឿង មកវាយក្បាលប្ដីបែកហូរឈាម ទើបបុរសជាប្ដីទ្រាំមិនបាន ទាញពូថៅមកកាប់ប្រពន្ធវិញ បណ្ដាលឱ្យរងរបួស កាលពីម៉ោង ៤រសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៤ នៅភូមិ-ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្ដកំពង់ចាម ត្រូវបញ្ជូនទៅដេកពេទ្យ នៅស្រុកចម្ការលើតែម្ដង ។
ស្ដ្រីជាប្រពន្ធមានឈ្មោះ ហ៊ាន ណាន អាយុ ៤១ឆ្នាំ និងប្ដីឈ្មោះ ធឿន អាយុ ៥០ឆ្នាំ អ្នកទាំង២ មានទីលំនៅ ក្នុងភូមិ-ឃុំ កើតហេតុខាងលើ។ កន្លងមកគ្រួសារនេះ មានការឈ្លោះទាស់ទែងគ្នាខ្លាំងណាស់ ហើយក្រោយពេលឈ្លោះគ្នា បុរសជាប្ដីតែងតែ ទៅរាយការណ៍ ប្រាប់សមត្ថកិច្ចប៉ុស្ដិ៍ ដោយជម្លោះនេះកើតចេញ ពីរឿងប្រពន្ធប្រចណ្ឌប្ដី ហើយសមត្ថកិច្ចក៏បាន សម្រប សម្រួលនិងអប់រំ ជាច្រើនលើករួចមកហើយ។ នៅថ្ងៃកើតហេតុ គ្រួសារនេះបានឈ្លោះគ្នា ដូចរាល់ដង ប៉ុន្ដែលើកនេះស្ដ្រីជាប្រពន្ធ បានយកអង្រែបុកគ្រឿង មកវាយក្បាលប្ដី ទើបធ្វើឱ្យបុរសជាប្ដី ទ្រាំមិនបានក៏ទាញពូថៅ កាប់ត្រូវជើងប្រពន្ធ និងយកខ្នងពូថៅ វាយក្បាលប្រពន្ធ បណ្តាលឱ្យរងរបួសជាដំណំ ហើយបុរសជាប្ដី បានរត់គេចខ្លួនបាត់ស្រមោល៕
Source from: watphnom-news.com

Loading...
Loading...