ខឹងម្តាយបន្ទោសរឿងហូបបាយមុនគេ រត់ទៅចងកសម្លាប់ខ្លួន លើដើមរាំងខាងក្រោយភូមិ
ខេត្តកណ្តាល៖យុវជនឈ្មោះហុងលិអាយុ១៧ឆ្នាំបានចងកសម្លាប់ខ្លួននៅលើដើមរាំងខេត្តកណ្តាល ៖ យុវជនឈ្មោះ ហុង លិ អាយុ ១៧ឆ្នាំ បានចងកសម្លាប់ខ្លួន នៅលើដើមរាំង ក្នុងវាលស្រែប្រាំងក្រោយផ្ទះ កាលពីវេលាម៉ោង ១០និង១៥ នាទីយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៤ នៅខាងក្រោយផ្ទះលោក អែម អុន ក្នុងភូមិអន្លង់ស្លែ ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាលដោយអ្នកភូមិអះអាង បណ្តាមកពីខឹងម្តាយស្តីឲ្យ រឿងស៊ីបាយ មុនក្រុមគ្រួសារ ។
សាក្សីបានឲ្យដឹងថា នៅម៉ោងប្រមាណ ៦ ល្ងាច ឈ្មោះ លិ ចេញពីធ្វើការវិញ ក៏បានមកសួរម្តាយរបស់ខ្លួន រកបាយស៊ីហូប តែត្រូវម្តាយប្រាប់ថា កុំអាលហូបចាំហូបជុំគ្នា ហើយពេលឈ្មោះ លិ ដួសបាយស្រូបទឹករួចហើយ ក៏និយាយតបវិញថា គ្រាន់តែស៊ីបាយមុនមិនបានទេ រួចក៏ជះ បាយចោលទៅ។ បន្ទាប់ពីឃើញកូន ជះបាយចោលដូចនេះ ម្តាយជនរងគ្រោះខឹងពេក ក៏វាយ ឈ្មោះ លិ ពីរដបទឹកសុទ្ធ ក៏ក្រោកដើរចេញមកវាលស្រែប្រាំង ខាងក្រោយភូមិ រួចចងក សម្លាប់ខ្លួន និងដើមរាំង រហូតដល់ម៉ោង ១០យប់ ទើបអ្នកភូមិប្រទះឃើញ ក៏រត់មកប្រាប់ម្តាយជនរងគ្រោះ នាំឲ្យផ្អើលឆោរឡោពេញភូមិ៕
Source from: watphnom-news.com

Loading...
Loading...