ឆាបឆេះយានដ្ឋានបំផ្លាញឡាន ០៤ គ្រឿង និងម៉ូតូ ០២គ្រឿង ដោយមិនដឹងមូលហេតុ
រាជធានីភ្នំពេញ ៖ កាលពីម៉ោងជិត ៤ ទៀបភ្លឺ ឈានចូលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៤ អគ្គិភ័យ បានឆាបឆេះយានដ្ឋាន ជួសជុលរថយន្ត មួយកន្លែង ស្ថិតក្នុងដីឡូត៍ ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បណ្តាលឱ្យរថយន្ត ៤គ្រឿង, ម៉ូតូ ២គ្រឿង និងសម្ភារៈ ជាច្រើនទៀតត្រូវខូចខាត ប៉ុន្តែសមត្ថកិច្ចមិនទាន់ប្រាប់ ពីមូលហេតុដែលបណ្តាល ឱ្យមានអគ្គិភ័យនេះ នៅឡើយទេ ដោយរងចាំការស៊ើបអង្កេត។
នៅក្នុងហេតុការណ៏នេះ រថយន្តពន្លត់ និងបង្ការអគ្គិភ័យ រាជធានីភ្នំពេញ បានចេញអន្តរាគមន៏ ដោយបាញ់ទឹកចំនួន ០៥គ្រឿង ប៉ុន្តែបាញ់អស់តែ ០៣ គ្រឿង អំណាចភ្លើងក៏បានរលត់ទៅវិញ នៅវេលាម៉ោង ៤និង១០ នាទីថ្ងៃដរដែល ក្រោយពេលឆាបឆេះ ប្រមាណកន្លះម៉ោង។ ព័ត៌មានជំហ៊ានដំបូង អគ្គិភ័យនេះបានឆេះរថយន្តអស់ចំនួន ០៤ គ្រឿង និងម៉ូតូ ០២គ្រឿង ហើយគេមិនដឹង មូលហេតុពិតប្រាកដ ដែលបណ្តាលឱ្យមាន អគ្គិភ័យនេះ នៅឡើយទេ៕
Source from: watphnom-news.com

Loading...
Loading...