កំពូលតារាម៉ូដែលនាង Miranda Kerr ទទួលបានការគាំទ្រ ពីប្រជាជនជប៉ុនរាប់ម៉ឺននាក់់
ប្រទេសជប៉ុន ៖ តាមប្រភពព័ត៌មាន japan today របស់ជប៉ុន បានឲ្យដឹងថា នាង Miranda Kerr កំពូលតារាម៉ូដែលអូស្ត្រាលី បានមកដល់ប្រទេសជប៉ុន បន្ទាប់ពីនាងបានចាកចេញ ពីប្រទេសកូរ៉េខាងត្បូង ហើយវត្តមាននាង នៅប្រទេសជប៉ុនបានចាប់យកដួងចិត្ត នៃអ្នកគាំទ្រជប៉ុនរាប់ម៉ឺននាក់់ ហើយវត្តមាននាងMiranda Kerr ទទួលបានការគាំទ្រ យ៉ាងច្រើននូវសកម្មភាពលើកឆាក ក្នុងការបង្ហាញភាពបត់បែនរបស់ខ្លួន គួរឲ្យស្រឡាញ់ នៃព្រឹត្តិការណ៍ផ្សព្វផ្សាយមួយ។
តារាម៉ូដែលអូស្ត្រាលី នាង Miranda Kerr និងតារាសម្ដែងជប៉ុន Sumire បង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ទស្សនិកជនជប៉ុន ក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយ ក្រុមហ៊ុន Reebok របស់ស្បែកជើងម៉ាកSkyscape នៅទីក្រុងតូក្យូ។ នាង Miranda Kerr បានបង្ហាញខ្លួន នៅលើឆាកផ្តល់ទំនុកចិត្ត ដល់ស្រី្តគ្រប់រូប នៅក្នុងកម្មវិធីការបង្រៀន yoga ដោយបង្ហាញដល់ ម្តាយនិងស្រីគ្រប់រូប ដែលគិតគូពិបញ្ហាសុខភាពល្អ។ នាងមានកម្លាំងខ្លាំងក្លា និងស្វាហាប់ក្នុង សម្លៀកបំពាក់ប្រពៃណី ហើយនៅទីនេះ នាង Miranda Kerr មានមុខងារដឹកនាំក្រុម អ្នកគាំទ្ររបស់នាង ដោយរបៀបនៃការហាត់ប្រាណបែប yoga ឲ្យបានត្រឹមត្រូវ ដើម្បីរក្សារាងកាយ និងមានសុខភាពល្អ រក្សាសម្រស់ នៅយុវក្មេងជានិច្ច៕
Source from: watphnom-news.com

Loading...
Loading...