អគ្គិភ័យលេបត្របាក់ផ្ទះ ៥ខ្នង នៅក្រោយសាលាឥន្ទ្រទេវី ផ្ទុះធុងហ្គាសលាន់ដូចគ្រាប់បែក
រាជធានីភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះ ផ្ទះលក់ចាប់ហួយ ធ្វើពីថ្មកម្ពស់មួយជាន់ កាលពីវេលាម៉ោង ៣និង២០ នាទីរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅតាម បណ្តោយផ្លូវលេខ៣៣១ ខាងក្រោយសាលាឥន្ទ្រទេវី ក្នុងសង្កាត់បឹងកក់១ខណ្ឌទួលគោក។
ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បាននាំគ្នាយកបំពង់ បាញ់ពន្លត់អគ្គិភ័យ និងទឹកមកជួយបាញ់ពន្លត់ដែរ តែមិនអាចគ្រប់គ្រងបាន ព្រោះភ្លើងឆេះខ្លាំង និងរាលដាល ឆេះផ្ទះប្រជាពលរដ្ឋ ដែលនៅជាប់នោះ ៤ខ្នងទៀត ខ្ទេចគ្មានសល់ ហើយគេបានឮ ស្នូរផ្ទុះធុងនិងកំបុងហ្គាស លាន់ដូចផ្ទុះគ្រាប់បែក។
សាក្សីបានឲ្យដឹងថា ម្ចាស់ផ្ទះដែលភ្លើងឆេះ ដំបូង មានឈ្មោះ ងួន រិទ្ធ ត្រូវគេសង្ស័យថា ផ្តើមចេញពីការ ឆ្លងចរន្តអគ្គិសនី។ រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងរថយន្តពន្លត់អគ្គិភ័យ មកពីខណ្ឌសែនសុខមួយគ្រឿង ខណ្ឌទួលគោក១គ្រឿង និងខណ្ឌឫស្សីកែវ ១គ្រឿង បានចេញមកជួយអន្តារាគមន៍ បាញ់ទប់ស្កាត់មិនឲ្យឆេះ រាលដាលផ្ទះដែលនៅក្បែរនោះ ភ្លាមៗផងដែរ៕
Source from: watphnom-news.com

Loading...
Loading...