ជិះម៉ូតូចូលឡានកិនខ្ទេចសពម្តាយនិងកូនតូច សាច់ញាតិកើបច្រកការ៉ុងយកទៅធ្វើបុណ្យ
ខេត្តរតនគីរី ៖ ស្ត្រីម្នាក់និងកូនបានស្លាប់ភ្លាមៗ គួរឲ្យរន្ធត់បំផុត ហើយសាកសពជនរងគ្រោះ ខ្ទេចវល់ចូលគ្នាមើលមិនស្គាល់ ដោយសារជិះម៉ូតូ ចូលរថយន្តសណ្ដោងរ៉ឺម៉កដឹកគ្រាប់ចន្ទី កាលពីវេលាម៉ោង ១២និង១០ នាទី ថ្ងៃត្រង់ទី៣ខែមេសា ឆ្នាំ២០១៤ នៅភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគីរី តាមបណ្ដោយផ្លូវជាតិលេខ៧៨ ពីក្រុងបានលុង ទៅស្រុកអូរយ៉ាដាវ ត្រង់ចំណុចផ្លូវភ្លោះ មុខមន្ទីរពេទ្យបង្អែក ស្រុកបរកែវ។
តាមសាក្សីនៅកន្លែងកើតហេតុ ដែលឃើញហេតុការណ៍នេះផ្ទាល់ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣B-៣៣៤៤ សណ្ដោងរ៉ឺម៉ក ដឹកគ្រាប់ចន្ទីពេញ បើកបរមិនលឿនប៉ុន្មានទេ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់កន្លែងកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ សេរីចាស់អត់ស្លាកលេខ បើកបរដោយបុរសម្នាក់ ឌុបស្ត្រីម្នាក់ ចងក្រមាស្ពាយកូនពីមុខ ជិះចេញពីមន្ទីរពេទ្យបង្អែក ស្រុកបរកែវ កាត់ចូលមុខរថយន្តនោះតែម្ដង។
ភ្លាមៗនោះបុរស ជាអ្នកបើកបរម៉ូតូ បានខ្ទាតទៅលើចិញ្ចើមថ្នល់ រីឯម្ដាយនិងកូនជិះពីក្រោយ ខ្ទាតចូលមុខកង់រថយន្ត កិនឡើងសំប៉ែតសាច់ លាយចូលគ្នាតែម្ដង ។ ស្ត្រីជនរងគ្រោះដែលស្លាប់ មានឈ្មោះ ក្វាស់ ស្កាន់ អាយុ ៣៥ឆ្នាំ និងកូនឈ្មោះ ក្វាស់ សារ៉ាន់ ភេទស្រី អាយុ ៥ឆ្នាំ ជាជនជាតិទំពួន មានទីលំនៅ ក្នុងភូមិចែត្រ ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគីរី ចំណែកបុរស អ្នកបើកបរម៉ូតូ រងរបួសតិចតួច គេចខ្លួនបាត់ មិនស្គាល់អត្តសញ្ញាណ រីឯអ្នកបើករថយន្តដឹកគ្រាប់ចន្ទី បានបើកហួសកន្លែងកើតហេតុ ប្រហែលជា ១០០ម៉ែត្រ ក៏បើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ ។
បច្ចុប្បន្ន រថយន្តនិងម៉ូតូ ត្រូវបាននគបាល យកមករក្សាទុក នៅអធិការនគបាលស្រុកបរកែវ ដើម្បីធ្វើការដោះស្រាយ តាមនីតិវិធីច្បាប់ ចំណែកសាកសពស្ត្រីរងគ្រោះនិងកូន នគរបាលបានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីជនជាតិភាគតិច។ គួរបញ្ជាក់ថា សាកសពម្ដាយនិងកូន ត្រូវសាច់ញាតិ កើបប្រមូលបន្តិចម្ដងៗ ដាក់ការុងយកទៅធ្វើបុណ្យ ។ លោកអនុសេនីយឯក រស់ វឌ្ឍនា ជាអធិការរងស្រុកបរកែវ បានអោយដឹងថា ជារឿយៗប្រជាពលរដ្ឋ ដែលរស់នៅតំបន់នេះ ភាគច្រើនជាជនជាតិដើមភាគតិច ដូច្នេះការធ្វើចរាចរណ៍ ពុំសូវជាគោរពច្បាប់ទម្លាប់ទេ៕ ដោយ បានលុង
Source from: watphnom-news.com

Loading...
Loading...