ក្មេងស្រីម្នាក់ឆក់ខ្សែភ្លើងស្លាប់ក្នុងរោងបុណ្យ ១០០ថ្ងៃ ហើយសមាជិកក្រុមប្រឹក្សាស្រុកម្នាក់ ក៏ត្រូវខ្សែភ្លើងឆក់ក្នុងថ្ងៃតែមួយ
ខេត្តបាត់ដំបង ៖ កុមារីម្នាក់បានស្លាប់ យ៉ាងអាណោចអាធ័មបំផុត ពេលឈតោងរោងបុណ្យខួប ១០០ថ្ងៃ របស់អ្នកជិតខាង ក៏ត្រូវខ្សែភ្លើងឆក់ស្លាប់ កាលពីវេលាម៉ោង ១៤និង៣០ នាទីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤ នៅចំណុចភូមិក្រពើជើងឃុំភ្នំសំពៅ ស្រុកបាណន់ ហើយករណីមួយទៀត នៅវេលាម៉ោង ១៨និង៤០ នាទីយប់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ សមាជិកក្រុមប្រឹក្សា គណបក្សប្រជាជន ស្រុកថ្មគោលម្នាក់ ពេលតព្រីភ្លើងបូមទឹកចេញពីផ្ទះ ក៏បានឆក់ស្លាប់។
លោក ថោង ធីន អធិកាស្រុកបាណន់ បានអោយដឹងថា កុមារីដែលរងគ្រោះ ឆក់ខ្សែភ្លើងស្លាប់មានឈ្មោះ ម៉ៅ ស្រីឌឿន អាយុ ១១ឆ្នាំ មានឪពុកឈ្មោះ ឆេង សំអុល អាយុ ៤៣ឆ្នាំ និងម្តាយឈ្មោះ ស៊ុយ នាង អាយុ ៣៩ឆ្នាំ របរធ្វើស្រែមានកូន ៤នាក់ ក្នុងនោះស្រី ២នាក់ ជាកូនភ្លោះនៅចំណុច ភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ។ ឈ្មោះ ស៊ុយ នាង បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ កូនស្រីពៅរបស់គាត់ មិនដែលដើរទៅលេង ផ្ទះអ្នជិតខាងទេ ទើបតែកាលពីវេលាម៉ោង ១៤និង៣០ នាទីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤ នៅចំណុចភូមិក្រពើជើង ឃុំភ្នំសំពៅមានអ្នកភូមិធ្វើបុណ្យខួប១០០ ថ្ងៃ នាងក៏ដើរឆ្លងទៅលេង ហើយរត់ដេញគ្នា បានឈរតោងរោងបុណ្យ ស្រាប់តែដួលអុកគូថតែម្តង។
ពេលនោះមេឃមិនមានភ្លៀងផ្គអ្វីនោះទេ ហើយមនុស្សចាស់ដែលអង្គុយ ក្នុងរោងបុណ្យ ស្មានតែក្មេងស្រីខ្យល់គ ពេលទៅជួយលើក បានប្រទះឃើញស្នាមរលាក ស្លោកជើងសងខាង ទើបដឹងថា ឆ្លងចរន្តអគ្គីសនី ពីរោងបុណ្យ ហើយពេលយកក្មេងស្រីទៅសង្គ្រោះ គ្រូពេទ្យប្រាប់ថា បេះដូងរបស់នាងលេងដើរហើយ។ ពាក់ព័ន្ធករណីនេះ ម្ចាស់រោងបុណ្យដែលធ្វើខុសបច្ចេកទេស បានទទួលស្គាល់កំហុសខ្លួន នឹងជួយធ្វើបុណ្យសព ដល់ម្តាយជនរងគ្រោះ។ សូមបញ្ជាក់ថា ការឆ្លងចរន្តអគ្គីសនី តាមរោងបុណ្យនេះ បណ្តាលអោយ មនុស្សស្លាប់មាន ៣ករណី រួចមកហើយ ដោយ ២ករណីនៅស្រុកមោងឬស្សី និងមួយករណី នៅស្រុកបាណន់។
លោក យឹម វិចិត្រ អធិការស្រុកថ្មគោល បានអោយដឹងថា ដោយឡែកសមាជិកក្រុមប្រឹក្សា គណបក្សប្រជាជនកម្ពុជា ស្រុកថ្មគោល ម្នាក់ ត្រូវបានចរន្តភ្លើងឆក់ស្លាប់ មានឈ្មោះ ប៉ិច តុញ អាយុ ៥៩ឆ្នាំ មានរបររុំដុំភ្លើង រស់នៅភូមិថ្មគោល ឃុំតាពួង ស្រុកថ្មគោល ខេត្តបាត់ដំបង។សាក្សីបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានរុំដុំភ្លើងកង្ហាអោយភ្ញៀវ ដោយគាត់មិនមានកូនជាងទេ ហើយប្រពន្ធបានទៅផ្សារបាត់ នៅពេលប្រពន្ធត្រឡប់មកវិញ ឃើញប្តីរឹងខ្លួនស្តូក ដែលមានព្រីភ្លើងតភ្ជាប់ម៉ូទ័រ សម្រាប់ប់បូមទឹកចេញពីផ្ទះ ក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង៕ ដោយ សុខជា
Source from: watphnom-news.com

Loading...
Loading...