ប្រទះឃើញសពស្ត្រីម្ចាស់ហាងលក់ភេសជ្ជៈយីហោ ជៀវ ពៅ ស្លាប់យ៉ាងអាថ៌កំបាំង
ខេត្តសៀមរាប ៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង កាលពីរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤ បន្ទាប់ពីប្រទះឃើញ ស្ត្រីជនជាតិវៀតណាម មានអាយុជាង ៣០ឆ្នាំ ជាម្ចាស់ហាងលក់ភេសជ្ជះ ដែលមានយីហោ ជៀវ ពៅ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ ទល់មុខផ្សាហ៊ុយ ឡេង ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដេកស្លាប់រហូតធំក្លិន។
បន្ទាប់ពីម្ចាស់ផ្ទះបានដឹងថា អ្នកជួលផ្ទះរបស់គាត់ បានបិទទ្វារមិនបានលក់ឥវ៉ាន់ អស់រយៈពេល ៣ថ្ងៃមកហើយនោះ ម្ចាស់ផ្ទះក៏បានដើរមកមើល ក៏ឃើញសោរទ្វាផ្ទះរបើក ដោយចាក់មិនជាប់ ហើយធំក្លិនស្អុយ ចេញមកខាងក្រៅផងនោះ ម្ចាស់ផ្ទះជួលក៏បាន ទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីជួយធ្វើអន្តរាគមន៍ និងធ្វើការត្រួតពិនិត្យ ជាក់ស្តែងតែម្តង។ សមត្ថកិច្ចបានរកឃើញ សពស្ត្រីម្ចាស់ហាង ជាជនជាតិវៀតណាម ដែលមានអាយុជាង ៣០ឆ្នាំ បានស្លាប់យ៉ាងអាណោចអាធ័ម ប្រមាណ ៣ថ្ងៃកន្លងមកហើយ។
ដោយសាកសពស្ត្រីរងគ្រោះ មានសភាពស្អុយរលួយ ហើយត្រូវបានជនមិនស្គាល់មុខ យកភួយមកគ្របពីលើ និងយកកេះស្រាបៀរ ព្រមទាំងយកសម្លៀកបំពាក់ មួយចំនួនទៀត មកគ្របពីលើ ដើម្បីមិនឲ្យគេដឹង។ បើទោះបីជាយ៉ាងណា សមត្ថកិច្ចមិនទាន់ អាចបញ្ជាក់បានថា ករណីនេះជាករណីអ្វីនោះទេ ដោយកំពុងតែធ្វើកោសល្យវិច័យ និងធ្វើការតាមដាន ស្រាវជ្រាវបន្តដើម្បីវែកមុខ ជនដៃដល់ ឬកំណត់ឲ្យច្បាស់ថា ជាករណីអ្វីអោយពិតប្រាកដ ៕
Source from: watphnom-news.com

Loading...
Loading...