ឡានពេទ្យបើកបុកម៉ូតូធុនធំ ផ្លោងទាំងម៉ូតូនិងមនុស្ស បោកទៅនឹងថ្នល់បាក់ជើងខ្ទេច
រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយជើងម្ខាងត្រូវបាក់ខ្ទេច ទាំងស្រុងតែម្តង មើលទៅគួរឲ្យរន្ធត់ខ្លាំងណាស់ ដោយសារតែបើកម៉ូតូ ធុនធំ បោះពួយយ៉ាងលឿន ត្រូវរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលបើកយ៉ាងលឿន មានបើកសម្លេងស៊ឺរ៉ែនផងនោះ ជ្រុលទៅបុកយ៉ាងពេញទំហឹង ផ្លោងខ្ទាតទាំងមនុស្ស និងម៉ូតូកាលពីវេលាម៉ោង ០២និង៤០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៤ នៅចំណុចផ្លូវ៩០ កែងផ្លូវ៦១ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តសង្គ្រោះបន្ទាន់ មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ម៉ាកមីតស៊ុយប៊ីស៊ីប៉ាសេរ៉ូ ពណ៌ស ពាក់ស្លាកលេខ រដ្ឋ 12 2-0461 ដឹកអ្នកជំងឺយ៉ាងលឿន និងបើកសម្លេងស៊ឺរ៉ែនផងនោះ ធ្វើដំណើរតាមបណ្តោយផ្លូវ៩០ ក្នុងទិសដៅពីលិចមកកើត ខណៈនោះក៏មានម៉ូតូធុនធំ មួយគ្រឿងម៉ាក PULSA ពណ៌ក្រហម គ្មានស្លាកលេខ បើកយ៉ាងលឿន តាមផ្លូវលេខ៦១ ពីជើងមកត្បូង ក៏ត្រូវរថយន្តពេទ្យនោះ បុកម៉ូតូពេញទំហឹង ផ្លោងទាំងម៉ូតូ និងមនុស្សបោកទៅនឹងថ្នល់ បណ្តាលឲ្យយុវជនអ្នកបើកម៉ូតូធំនោះ របួសធ្ងន់បាក់ជើងខាងស្តាំខ្ទេច គួរអោយរន្ធត់ខ្លាំងណាស់៕
Source from: watphnom-news.com

Loading...
Loading...